កម្លាំងអាវុធហត្ថចុះបង្រ្កាបទីតាំងស្តុកឈើធំមួយកន្លែង នៅស្រុកស្នួល ខេត្តក្រចេះ រកឃើញឈើជាង១០០កំណាត់
កម្លាំងអាវុធហត្ថខេត្តក្រចេះក្រោមបញ្ជាលោកឧត្ដមសេនីយត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្ត ក្រោមការសម្របសម្រួលពីលោក ជា សុភ័ក្រ ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩នេះ បានចុះបង្រ្កាបទីតាំងស្តុកឈើមួយកន្លែង ក្នុងចំការកៅស៊ូ ស្ថិតនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
មន្រ្តីអាវុធហត្ថបានឲ្យដឹងថា ប្រតិបត្តការបង្រ្កាបនេះបានធ្វើឡើងរវាងកម្លាំងអាវុធហត្ថខេត្ត សហការជាមួយអាវុធហត្ថស្រុក។ កម្លាំងបានរឹបអូសរថយន្ដដឹកឈើមួយគ្រឿង និងឈើជាច្រើនកំណាត់ថែមទៀត។
លោកមេបញ្ជាការរងបានបន្ដទៀត កម្លាំងរបស់កំពុងស្រាវជ្រាវរកអត្ដសញ្ញាណម្ចាស់ឈើ ដោយមានអាជ្ញាធរភូមិឃុំ ចូលរួមសហការស្រាវជ្រាវ រកម្ចាស់ឈើតាមរយះម្ចាស់ដីដែលអនុញ្ញាត ឲ្យស្តុកឈើទាំងនោះ។
បច្ចុប្បន្នឈើ និងរថយន្ដទាំងនោះប្រគល់ឲ្យសង្កាត់រដ្ឋបាលព្រៃឈើ ដឹកជញ្ជូនយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្នួល៕