LDP ប្រាប់ពីមូលហេតុដែលបក្ស​មិនចូលរួម​ឈរឈ្មោះ បោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំសង្កាត់

ភ្នំពេញ៖ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ប្រកាស​មិនចូលរួម​ឈរឈ្មោះ ក្នុងការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាថ្ងៃទី៥ ខែមិថុនាឡើយ។

ចំពោះមូល​ហេតុ ដែលគណបក្សរបស់​លោក ខឹម វាសនា សម្រេច​មិនចូលរួមការបោះឆ្នោត គឺទី១-គ.ជ.ប មិនប្រគល់​ឱ្យ​គណបក្សនយោបាយនូវ​លទ្ធផលបោះឆ្នោតបឋម​ ដែល​រាប់តាមការិយាល័យ​បោះឆ្នោតទៀតទេ និងហេតុផល​ទី២ ដោយសារតែគ.ជ.ប ទទួលស្គាល់សុពលភាព​សន្លឹកឆ្នោត តាមវិធីចាស់ដដែល​។

សូមរម្លឹកថា គ.ជ.ប ទទួលពាក្យចុះ​បញ្ជីបេក្ខជន​របស់គណបក្សនយោបាយ សម្រាប់ឈរឈ្មោះបោះឆ្នោតឃុំ​សង្កាត់ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៤-៦ ខែមីនា ឆ្នាំ២០២២។ គិតត្រឹមថ្ងៃទី៥ ខែមីនា មានគណបក្សនយោបាយ ចំនួន ១៧គណបក្សហើយ បានដាក់បេក្ខជន ចូលរួមការបោះឆ្នោតឃុំសង្កាត់ នាថ្ងៃទី៥មិថុនា។ ក្នុងនោះ មានតែ​គណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលបានដាក់បេក្ខជន ឈរឈ្មោះ នៅគ្រប់ ១៦៥២ឃុំសង្កាត់ នៅទូទាំង​ប្រទេស​៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds