ពុទ្ធោ! ជិតដល់ថ្ងៃចូលរោងការទៅហើយ បុរសម្នាក់អកុសលទទួលមរណភាពទាំងវ័យក្មេងដោយសារតែ
ភ្នំពេញ ៖ ជាការពិតណាស់ដែលនៅថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០២២ មហាជនជាច្រើនមានការភ្ញាក់ផ្អើលខ្លាំង ក្រោយមានបុរសម្នាក់ជិតដល់ថ្ងៃរៀបការទៅហើយ ស្រាប់តែអកុសលត្រូវទទួលមរណភាពទាំងបែបនេះដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ដោយក្នុងនោះត្រូវបានមហាជនដឹងលោកនិងត្រូវចូលរោងការនៅថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២២ ខាងមុខនេះ តែអកុសលបែរជាជួបរឿងបែបនេះពិតជាអាសូរណាស់ ។
នេះបើយោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Lor Seangy បានរៀបរាប់បែបនេះថា “បងអើយមិនគួរណាបងបែបនឹងទេ ជិតដល់ថ្ងៃពិសេសរបស់បងហើយហេតុអីក៏បងទៅទាំងមិនបានលាមនុស្សគ្រប់គ្នាបែបនឹង បងជាមនុស្សល្អណាស់ ប៊ន គន្ធា រឹងមាំឡើងណាសម្លាញ់ សូមអោយវិញ្ញាណក្ខន្ធបងទៅអោយបានសុខចុះជាតិក្រោយកុំអោយបងអាយុខ្លីបែបនឹង”
ក្នុងនោះក៏មានគណនីហ្វេសប៊ុកមួយទៀតឈ្មោះ Bong Roth បានរៀបរាប់ទាំងក្តុកក្តួលបែបនេះដែរថា “ក្មួយជាទីស្រលាញ់របស់ពូអើយពូអាចជួយអ្វីក្មួយបាន ក្មួយរបស់ពូសែនល្អពេកហើយ ពូអត់ជឿរទេ ពូគ្មានកំលាំងក្នុងខ្លួនទេ ទាំងដឹងថាជិតដល់ថ្ងៃការក្មួយ។ អ្វីដែលពូអាចធ្វើបាន..ពូធ្វើសម្រាប់ក្មួយជាទីស្រលាញ់ រួចហើយ… រូបកាយក្មួយឃ្លាតឆ្ងាយក៏ពិតមែន តែកេរ្តិ៍ឈ្មោះក្មួយដក់ជាប់នៅក្នុងចិត្តមនុស្សគ្រប់គ្នា សូមផលបុណ្យតាមអមដំណើរក្មួយបានដល់ទីដ៏សមគួរ”៕