អភិបាលខេត្តបាត់ដំបង ចុះពិនិត្យការជួសជុលផ្លូវក្រាលកៅស៊ូលើកំណាត់ផ្លូវជាតិលេខ៥ ប្រវែងជាង 2Km

បាត់ដំបង ៖ អភិបាលខេត្តបាត់ដំបង លោក សុខ លូ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ បានចុះពិនិត្យមើលការងារជួសជុលផ្លូវក្រាលកៅស៊ូប្រវែង២គីឡូម៉ែត្រ លើកំណាត់ផ្លូវជាតិលេខ៥ផ្នែកខាងជើង ចាប់ពីចំណុចរង្វង់មូលលោកតាដំបងគ្រញូងដល់ចំណុចរង្វង់មូលព្រាបសនៅក្នុងក្រុងបាត់ដំបង ។

លោក ព្រួញ រិទ្ធី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានអោយដឹងថា ដោយមានការអនុម័តពីរាជរដ្ឋាភិបាល និងកញ្ចប់ថវិការបស់ក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងឆ្នាំ២០២២នេះ ហើយមន្ទីរសាធារណការខេត្តបានសហការជាមួយរដ្ឋបាលខេត្តជាអ្នកអនុវត្តគម្រោងនេះ និងបន្តធ្វើផ្លូវផ្សេងៗទៀតផងដែរ។

លោកប្រធានមន្ទីរបានបញ្ជាក់ថា នៅចំណុចផ្លូវដែលកំពុងធ្វើនេះផ្នែកខាងត្បូងបានធ្វើរួចហើយ ទើបតែឆ្នាំ២០២២នេះ ក្រសួងបានទម្លាក់កញ្ចប់ថវិកាថ្មីសម្រាប់ជួសជុល និងធ្វើផ្លូវក្នុងខេត្ត ជាក់ស្ដែងថ្ងៃនេះគេបាននិងកំពុងធ្វើផ្លូវនេះ ដោយជួសជុលផ្លូវក្រាលកៅស៊ូអ៊ុតបេទីមប្រវែង២គីឡូម៉ែត្រ ទទឹងប្រវែង៩.៥០ម៉ែត្រ ផ្នែកខាងជើងលើកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីចំណុចខាងលើមាន៤គន្លង គឺ២គន្លងទៅ និង២គន្លងមកដោយមាទ្រូងនៅចំកណ្តាល ព្រមទាំងតភ្ជាប់រហូតដល់ផ្លូវវាងក្រុងជាការកែលម្អ សោភ័ណភាព និងសម្រាប់ជាការចូលរួមលម្អផ្លូវក្នុងក្រុងបាត់ដំបង ដើម្បីទាក់ទាញភ្ញៀវទេសចរដែលបានមកលេងទីក្រុងស្អាតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds