មហាជននាំគ្នា ប្រតិកម្ម យ៉ាងខ្លាំង ក្រោយម្តាយ Tangmo និយាយថា Tangmo មិនមែនជាកូនរបស់ខ្លួនបង្កេីត…!

អ្នកស្រី Panida Sirayuthyothin បានប្រតិកម្មនឹងព័ត៌មានមិនពិត បន្ទាប់ពីមានអ្នកចែកចាយថា ​គាត់មិនមែនជា​ម្ដាយបង្កើតរបស់ ​Tangmo។ ​ក្នុងនោះ អ្នកស្រី បាន​បញ្ជាក់​​ថា ​គាត់គឺជាម្ដាយពិតប្រាកដ បានសម្រាលកូនស្រី និង ចិញ្ចឹមបីបាច់នាងតាំងពីតូចក្រូចឆ្មាម្ល៉េះ សូម្បីតែមុខមាត់ដូចគ្នាដែរ។

 

ទោះជាយ៉ាងណាក៏ដោយ បញ្ហាចែកចាយក្នុងអំឡុងពេលនេះ គឺព័ត៌មានចាស់ជីកកាយកាលពីឆ្នាំ ២០១៥ ថា ម្ដាយពិតប្រាកដរបស់ Tangmo Nida បាន​ទទួល​មរណ​ភាព​ហើយ។ ហើយកូនពៅរូបនេះ ក៏មិនមានម្ដាយបង្កើតដែរ។ ដូច្នេះហើយ ទើបធ្វើឱ្យមានការងឿងឆ្ងល់ថា តើនេះ ជាការពិត ឬ យ៉ាងណា? ព្រោះដំណឹងនេះ និង ពាក្យចចាមអារ៉ាម កំពុងតែកើនឡើងច្រើន។

 

ជាក់ស្ដែង នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២២ ក្នុងបទសម្ភាសជាមួយនឹង អ្នកស្រី Panida ដែលបានចោទសួរអំពីរឿងនេះ។ ម្ដាយរូបនេះ បានបញ្ជាក់ថា គាត់គឺ​ជាម្ដាយ​បង្កើត​របស់​កូន (Tangmo) មិនមែនជាម្ដាយចុងទេ។ Tangmo មានមុខមាត់កាត់ទៅគាត់។ ហើយគាត់បានបង្កើតកូន និង ចិញ្ចឹមឱ្យធំឡើងដោយផ្ទាល់ដៃ សូម្បី​មេដោះ​ក៏​គ្មាន​ដែរ។

 

លើសពីនេះ ម្ដាយ Tangmo ក៏បាននិយាយទៀតថា ​គាត់គឺជាម្ដាយ​បង្កើតរបស់កូន ​បើទោះជានាង ​ធ្លាប់ត្រូវឆ្លងកាត់​ការវះកាត់កែ​សម្រស់ខ្លះ ក៏ដោយ៕​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds