តារា២រូបវាសនាដូចគ្នា! ពេលនៅរស់ម្ដាយមិនបានឲ្យក្ដីស្រឡាញ់ ពេលផុតដង្ហើមបែរម្ដាយចេញមុខទទួលផលប្រយោជន៍
រឿងរ៉ាវនៃការស្លាប់របស់តារាសម្តែងស្រី Tangmo Tida បានធ្វើឲ្យមហាជនជាច្រើន បានតាមដាន ក៏ដូចជាតោងស្អិត ដែលនៅតែជាទីចាប់អារម្មណ៍ជាខ្លាំងនៅលើបណ្តាញសង្គម ខណៈតែពេលនេះ បានអូសបន្លាយជាច្រើនថ្ងៃមកហើយ តែមិនទាន់បានរកឃើញ តម្រុយ និងបានបិទសំនុំរឿងនៅឡើយនោះទេ។
ជាក់ស្តែងថ្មីៗនេះ ម្ដាយ Tangmo ត្រូវបាន គេលើកមកនិយាយធ្វើជាប្រធានបទគ្រប់ៗគ្នា នៃការ បានទទួលប្រាក់សងជម្ងឺចិត្តពី ដើម្បីជាធ្នូរដោះដូរនឹងការលើកលែងទោ-ស ដោយបានទទួល ទឹកប្រាក់ ជិត ១ លានដុល្លារ ពី ហាយសូ លោក Por ដែលករណីនេះ ត្រូវបានគេចែកចាយ ពាសពេញអ៉ីនធឺណែត ក៏ដូចជាត្រូវបានមហាជន ហួសចិត្តខ្លាំងណាសផងដែរ។
យ៉ាងណាមិញ ករណីមួយនេះ មិនទាន់ដឹងទៅជាយ៉ាងណានោះទេ តែអ្នកម្តាយរបស់ Tangmo ត្រូវបានគេរិះគន់យ៉ាងចាស់ដៃ មិនសំចៃមាត់ ដែលបានធ្វើឲ្យអ្នកគ្រប់គ្នា បង្វែអារម្មណ៍ ការស្អ-ប់ ពី កាទិ មកកាន់អ្នកស្រីវិញ ដោយបានគេលើកឡើងថា គ្មានអារម្មណ៍មានភាពជាម្តាយឬទេ ឬក៏ដោយសារ មិនបានបីបាច់ចិញ្ចឹមតាំងពីតូច បានជាកូនស្រីស្លា-ប់មួយទាំងមូល តែបែរជាលើកលែងទោស ត្រឹមតែលុយ ជិត១លានបែបនេះ។
តួយ៉ាងករណីមួយនេះ មានភាពស្រដៀងគ្នាទៅនឹង ករណី ទ្រព្យសម្បត្តិតារាស្រីដ៏ល្បី Goo Hara បានត្រូវធ្លាក់ទៅលើ ឪពុកម្ដាយរបស់នាងទៅវិញ ប្រហែលជា ១០លានដុល្លារ នៅពេលដែលនាងស្លា-ប់ ដែលត្រូវបានដឹងថា ម្តាយរបស់តារាស្រីរូបនេះ បានបោះបង់ចោលរូបនាង ចាប់តាំង អាយុ ១៤ ឆ្នាំមកម្លេះ។
ជារួមមក វាមានភាពស្រដៀងទៅនឹង តារាស្រី Tangmo ដែលម្តាយ បានចាកចេញពីនាង តាំងអាយុ ៣ ឆ្នាំមកម្លេះ ដោយគេបានគិតថា ម្តាយតារាស្រីទាំង ២ដួងនេះ ត្រូវបានគេលើកមកនិយាយ ការនៅរស់ មិនបានផ្តល់ការស្រលាញ់ទៅកូន រហូតដល់កូនជួបអកុសលត្រូវស្លា-ប់ តែបែរជាទទួលផលប្រយោជន៍ពីកូនទៅវិញ៕