សូមចូលរួមរំលែកទុក្ខផង ! ឯកឧត្តម ទៀ សីហា ជួបទុក្ខធំ ដោយសារបាត់បង់មនុស្សជាទីស្រឡាញ់បំផុត ក្នុងគ្រួសារ, ឯកឧត្តម បានត្រឹមពោលពាក្យដ៏រំជួលចិត្ត មួយឃ្លាថា “សោកស្តាយណាស់ ដែលបងចាកចេញពីប្អូនៗ រហូត បន្សល់ទុកតែ…”
នាព្រឹកម៉ិញនេះ នាថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២២ គេឃើញ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបង្ហោះរូបភាព ៣សន្លឹក ហើយភ្ជាប់សារដ៏រំជួលចិត្តបំផុត ដោយសារតែបាត់បង់មនុស្សសំខាន់ ក្នុងគ្រួសារ។ ក្នុងនោះ ឯកឧត្តម ទៀ សីហា បានបញ្ជាក់បែបនេះថា
“សោកស្តាយណាស់ ដែលបងចាកចេញពីប្អូនៗ រហូត បន្សល់ទុកតែអនុស្សាវរីយ៍ដ៏ល្អ និងសេចក្តីនឹករលឹក។ បងប្រុសជាទីគោរពស្រឡាញ់ សូមបងសម្រាកនៅក្នុងសន្តិភាពដោយស្ងប់ជាទីបំផុត សូមបួងសួងដល់វិញ្ញាណក្ខន្ធបង បានទៅកាន់សុគតិភព។
បងធំត្រកូល “ទៀ” ទៀ សមស័ក្តិ ឧត្តមនាវីទោ មេបញ្ជាការរងមូលដ្ឋានសមុទ្រ កងទ័ពជើងទឹករាម (ថ្ងៃ០៧ ខែមករា ១៩៦៣-ថ្ងៃសុក្រទី០៤ ខែមីនា ២០២២)”។
ក្រោយទទួលបានដំណឹងនេះភ្លាម ធ្វើឲ្យ អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកជាច្រើនសម្តែងក្តីរន្ធត់ចិត្ត សោកស្តាយ ព្រមទំាងចូល comment ចូលរួមរំលែកទុក្ខនៃគ្រួសារសពផងដែរ ហើយក៏មានអ្នកខ្លះបន្ថែមថា ៖ ខ្ញុំសូមចូលរួមសោកស្ដាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផង ឯកឧត្តម, សោកសាយផងបង, សូមវិញ្ញាណក្ខន្ធគាត់ ទៅកាន់សុខគតិភព។
ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពអនុស្សាវរីយ៍ ខាងក្រោមនេះ ទំាងអស់គ្នា ៖