ម្ដាយ Tangmo ចេញមុខចាត់ការ ​ក្រោយដឹងថា​លុយធានា​រ៉ាប់រងជីវិតកូនស្រី ​ដាក់ឈ្មោះកូនស្រី ​Gratick​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំណឹងដ៏ក្តៅគគុកមួយនេះ ត្រូវបានទម្លាយចេញនៅថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២២ ​ដែលក្នុងអត្ថបទចុះផ្សាយ​​បាន​លាតត្រដាង​ថា ​​អ្នកដែលទទួល​បានប្រាក់​​ធានា​រ៉ាប់រង​ជា​កញ្ចប់​ធំពី Tangmo Nida បន្ទាប់ពីការស្លាប់របស់នាង គឺ​ជានាង​តូច ​Easter ជាកូនស្រីធម៌របស់ Tangmo ​ដែលជាកូន​ស្រីបង្កើតរបស់ ​Gratick ​ជាអ្នកចាត់ការផ្ទាល់ខ្លួន ព្រោះមុនពេលមានរឿងអាក្រក់មកលើនាង Tangmo ​មានការធានារ៉ាប់រង​ជាកញ្ចប់ដែលមានតម្លៃ ​១ លានបាត ​ដោយមានឈ្មោះអ្នក​ទទួលផលសំខាន់​គឺជា Easter។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមប្រភពចេញពី Thairath បានឱ្យដឹងថា អ្នកស្រី Panida បានទៅកាន់ប៉ុស្តិ៍ប៉ូលិស ដើម្បីធ្វើនីតិវិធីមួយចំនួន និង និយាយជាមួយអ្នកសារព័ត៌​មានអំពីប្រាក់​ធានា​រ៉ាប់រង​នេះដែរ។ ក្នុងនោះ អ្នកស្រីថា នៅពេលនេះមិនទាន់អាចឆ្លើយថា អ្នកណានឹងទទួលផលនោះទេ។ ដោយអ្នកស្រីបានបញ្ជាក់ត្រង់ថា មកទល់ពេលនេះ Tangmo មិនទាន់មានឯកសារស្នើសុំកូនចិញ្ចឹមស្របច្បាប់នៅឡើយទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយបានទទួលព័ត៌មានអំពីការធានារ៉ាប់រងរបស់កូនស្រីរបស់គាត់ភ្លាម ម្ដាយ Tangmo ​បានរៀបចំដើម្បីពិគ្រោះ​ជាមួយមេធាវី​អំពីបញ្ហានៃ​ការដកអ្នកទទួល​ផល​ពី​ការ​ធានា​រ៉ាប់រង ដែលមានតម្លៃ ​១ លានបាតនេះចេញ។ ​អាចនិយាយបានថា ​នេះជាទង្វើបង្ហាញឱ្យឃើញពីភាពហួសចិត្តរបស់ម្ដាយតារាស្រីរូបនេះ មុនពេលមានព័ត៌មាន​អំពីកូន​ស្រីគាត់ ទាក់ទងនឹង Gratick ដែលជាអ្នកចាត់ការផ្ទាល់ គួរឱ្យសង្ស័យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះដែរ អ្នកស្រី Panida បានបន្ថែមថា នៅពេលដែល Tangmo នៅមានជីវិត ប្រសិនបើនាងចង់ទិញរបស់ថ្លៃៗឱ្យ Easter នោះ គឺនាងនឹងពិគ្រោះ​ជាមួយ​ម្ដាយ​​នាង។ យ៉ាងណាក៏ដោយ ម្ដាយរបស់នាង ​មិនបានដឹងអ្វីទាំងអស់​ពីកញ្ចប់ធានារ៉ាប់រងដែល ​Tangmo ​បានទិញនោះទេ ​គឺអាចថាតារាស្រីរូបនេះ ​បានចុះ​ហត្ថលេ​ខា​លើ​ឯក​សារពាក់ព័ន្ធខ្លួនឯង៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open