ភស្តុតាងថ្មី! គ្រូទាយល្បីឈ្មោះដែលទាយឆុតៗ បានចេញមុខ ប្រមើលឃើញច្បាស់ៗទាក់ទងនិងករណីមរណភាពរបស់តារាស្រី Tangmo បែបនេះថា (មានវីដេអូ)
ថៃ ៖ ជាការពិតណាស់ដែលនៅយប់ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២២ នេះមហាជនថៃជាច្រើនមានការភ្ញាក់ផ្អើលខ្លាំង ក្រោយតារាស្រីថៃល្បីឈ្មោះនាង Tangmo Nida បានធ្លាក់ចូលក្នុងទឹកទន្លេនៅ ចៅប្រាយ៉ា ក្បែរកំពង់ផែ Phiulsongkram ខេត្ត Nonthaburi ដែលនៅជិតស្ពាន Rama 7 នេះបើយោងតាមរយៈបុគ្គលិកនៃមូលនិធិ Ruam Kuayyu បានជូនដំណឹងអោយដឹង។
ក្រោយបាត់ខ្លួនជាច្រើនម៉ោងនៅព្រឹកថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២២ នេះមហាជនមានតក់ស្លុតចិត្តជាខ្លាំងក្រោយកម្លាំងសមត្ថកិច្ចរកឃើញសា.ក.ស.ពរបស់តារាស្រីនាង Tangmo Nida ហើយដែលមានសភាពគួរអោយអាសូរខ្លាំងណាស់ខណៈពេលនេះខាងមន្រ្តីជំនាញកំពុងតែធ្វើការស្រាវជ្រាវលើសា.ក.ស.ពរបស់តារាស្រីរូបនេះហើយដើម្បីអោយដឹងពីមូលហេតុនៃការ.ស្លា.ប់.
របស់នាងកាន់តែច្បាស់ថានាងរអិលជើងធ្លាក់ចូលទឹកទន្លេឬមកពីរឿងអ្វីផ្សេង ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើនក្នុងប្រទេសថៃ ចំណែកប្រទេសកម្ពុជាយើងក៏មានការវែកញែកខ្លាំងមិនធម្មតាដែរ។ ដោយឡែកទៀតសោតស្រាប់តែមានគ្រូទាយម្នាក់ដែលមានឈ្មោះថា Plai Navaracha
ដែលត្រូវបានមហាជនស្គាល់ថាជាគ្រូទាយល្បីឈ្មោះខ្លាំង ទាយឆុតៗ បើលើកឡើងក្នុងកិច្ចសម្ភាសន៍ថា “ការពិតឆាប់ៗនេះហើយ ដោយហេតុថាអ្នកប្រព្រឹត្តិទ្រាំពុំបានគេនឹងចេញមកសារភាពដោយឯកឯងមិនខាន
ដូចនេះកុំបារម្ភ ការពិតនឹងលាតត្រដាងឆាប់ៗលើសពីការរំពឹងទុកទៅទៀត” ក្រោយឃើញបែបនេះហើយមហាជនជាច្រើនមានការភ្ញាក់ផ្អើលនិងកំពុងតែទន្ទឹងរងចាំការពិតនិងត្រូវលាតត្រដាងក្នុងពេលឆាប់ៗនេះតើដូចអ្វីដែលអ្នកគ្រូបានលើកឡើងដែរឬយ៉ាងណា៕ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម ៖