លោក ចនសុន ហៅលោក ពូ ទីន ថាជាឧក្រិដ្ឋជនសង្គ្រាម ហើយជំរុញឱ្យ អង្គការសហប្រជាជាតិ បោះឆ្នោត ប្រឆាំងការ ឈ្លានពានរបស់រុស្ស៊ី

(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន នៅថ្ងៃពុធនេះ បានហៅ ប្រធានាធិបតី រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថាជាឧក្រិដ្ឋជន សង្រ្គាម និងបានជំរុញឲ្យអង្គការ សហប្រជាជាតិ ថ្កោលទោសជា ឯកច្ឆ័ន្ទ ចំពោះ ការ ឈ្លានពានរបស់ រុស្ស៊ី លើ អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃពុធ ទី០២ ខែមិនា ឆ្នាំ២០២២។

លោក Johnson បានថ្លែងក្នុងទៅកាន់សភាអង់គ្លេសថា «យើងបានឃើញរួចមកហើយអំពីរបបរបស់លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការប្រើប្រាស់អាវុធសម្លាប់ជនស៊ីវិលស្លូតត្រង់នោះ តាមគំនិតរបស់ខ្ញុំ ពិតជាឧក្រិដ្ឋកម្មសង្រ្គាម»

មុនពេលការបោះឆ្នោតមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក លោក Johnson បានសង្កត់ធ្ងន់ថា «យើងអំពាវនាវឱ្យគ្រប់ប្រទេសទាំងអស់ចូលរួមជាមួយយើង ក្នុងការថ្កោលទោសរុស្ស៊ី និងទាមទារឱ្យលោក ពូទីន បង្វែររថក្រោះរបស់គាត់វិញ»

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds