អ៊ុយក្រែនថាត្រៀមខ្លួនជាស្រេច ដើម្បីជួបចរចាបន្តនៅជុំទី២ ជាមួយរុស្ស៊ី
(កៀវ)៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូលេបា (Dmytro Kuleba) នៅថ្ងៃពុធនេះបាននិយាយថាទីក្រុងកៀវ ត្រៀមខ្លួនជាស្រេចដើម្បី ជួបចរចាបន្តជាមួយរុស្ស៊ី។ ប៉ុន្តែ មិនមែនធ្វើឡើងដោយការដាក់ឱសានវាទនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃពុធ ទី២ ខែមីនា ឆ្នាំ២០២២។
នៅថ្ងៃពុធនេះដែរ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បាននិយាយថាប្រតិភូរុស្ស៊ីត្រៀមខ្លួនជាស្រេច ដើម្បបន្តកិច្ចចរចាជាមួយអ៊ុយក្រែន នៅថ្ងៃពុធនេះ។
ការប្រកាសខាងលើរបស់លោក ប៉េស្កូវ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអ៊ុយក្រែនអះអាងដែរថាលោក ហ្សេលេនស្គី ត្រៀមខ្លួនជាស្រេចដើម្បី ជួបចរចាជាមួយលោក ពូទីន៕