រុស្ស៊ី អះអាងថាវាយដណ្ដើមបានទីក្រុង Kherson ស្ថិតភាគខាងត្បូងប្រទេសអ៊ុយក្រែន

(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃពុធនេះបានអះអាងថាកងទ័ពរបស់ខ្លួន វាយដណ្ដើមបានទីក្រុង ឃឺសាន់ (Kherson) ហើយ។ Kherson គឺជាទីក្រុងមួយស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃពុធ ទី២ ខែមីនា ឆ្នាំ២០២២។

ខាងភាគអ៊ុយក្រែន មិនទាន់ធ្វើការអត្ថាធិប្បាយអ្វីទេឆ្លើយតបទៅនឹងការអះអាងរបស់រុស្ស៊ី។ ប៉ុន្តែ បើទីក្រុង Kherson ពិតជាធ្លាក់នៅក្នុងដៃកងទ័ពរុស្ស៊ី មែន នោះវានឹងក្លាយជាការបាត់បង់ដ៏ធំរបស់អ៊ុយក្រែន ចាប់តាំងពីទីក្រុងម៉ូស្គូបើកប្រតិបត្តិការយោធា កាលពីថ្ងៃទី២៤ ខែកុម្ភៈមក៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds