អភិបាលខេត្តកណ្តាល ថ្លែងអំណរគុណដល់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ បានឧបត្ថម្ភ ស្រាបៀរគ្រុឌ ៤.៧៥០កេស ជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ចែកជូនតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់ និងភូមិទូទាំងខេត្តកណ្តាល
(ខេត្តកណ្តាល)៖ ព្រឹកថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ ២០២២ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក VATTNAC BREWERY LIMITED បានចូលរួមឧបត្ថម្ភ ស្រាបៀរគ្រុឌ សរុបចំនួន ៤.៧៥០កេស ជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ចែកជូនតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់ និងភូមិទូទាំងខេត្តកណ្តាល ។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានថ្លែងអំណរគុណដល់អ្នកឧកញ៉ា ដែលបានចំណាយនូវទ្ព្យសម្បត្តិផ្ទាល់ខ្លួន ឧបត្ថម្ភជូនដល់ខេត្តកណ្ដាល។