ន័រវែស នឹង បញ្ជូនអាវុធប្រឆាំងរថក្រោះ ២,០០០ដើម ឱ្យអ៊ុយក្រែន
(អូស្លូ)៖ រដ្ឋាភិបាលនៃប្រទេសន័រវែស នឹងបញ្ជូនអាវុធឱ្យអ៊ុយក្រែន ដែលនេះជាប្រទេសអឺរ៉ុបចុងក្រោយបំផុតបានសម្រេចចិត្តធ្វើដូច្នេះ ចាប់តាំងពីការបើកប្រតិបត្តិការយោធារបស់រុស្ស៊ីកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០២២។
បើតាមសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ ន័រវែសនឹងបញ្ជូនអាវុធប្រឆាំងរថក្រោះ M72 ចំនួន ២,០០០ដើម ឱ្យអ៊ុយក្រែន ហើយតាមរយៈការសម្រេចចិត្តនេះដែរ ន័រវែសបានផ្លាស់ប្ដូរគោលនយោបាយមិនធ្លាប់មានចាប់តាំងពីទសវត្សរឆ្នាំ១៩៥០មក នោះគឺមិនបញ្ជូន អាវុធឱ្យបណ្ដាប្រទេសដែលមិនមែនជាសមាជិក NATO ដែលកំពុងស្ថិតក្នុងសង្រ្គាម ឬជម្លោះប្រដាប់អាវុធនោះទេ៕