អូនជិតឆ្កួតហើយបង ពេលអូនពោះធំបងខំប្រឹងមិនដែលឲ្យអូនលំបាក ហេតុអ្វីបងចាកចោលអូនទាំងកូនយើងមិនទាន់បានមួយខែផង

ព្រាត់ស្លា-ប់ពិតទេថា វេទនាជាងព្រាត់រស់ ព្រោះថាអ្នកដែលទៅគឺស្ងប់ហើយ តែនៅឡើយអ្នកដែលនៅ គឺរស់នៅជាមួយការនឹករលឹក និងអារម្មណ៍ឈឺចាប់បំផុត នៅពេលបាត់បង់មនុស្សជាទីស្រឡាញ់ ដែលពិបាកនឹងកាត់ចិត្តខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាងណា នារីម្នាក់បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន​រំជួលចិត្តស្ទើរទប់ទឹកភ្នែកពុំបាន បន្ទាប់ពីបានស្តាប់ការរៀបរាប់ដ៏កំសត់របស់នាង នោះក៏ព្រោះតែកូនរបស់នាងទើបស្លាប់មិនបាន១ខែផង ឥឡូវប្តីជាទីស្រឡាញ់ ក៏បានចាកចេញពីជីវិតរបស់នាងទៀត​ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើឲ្យរូបនាងពេលនេះ ប្រៀបដូចជាមនុស្សឆ្កួតទៅហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Ÿæ Łÿ បានបង្ហាញអារម្មណ៍ឈឺចាប់ និងរៀបរាប់លើកសរសើរពីទឹកចិត្តប្តីរបស់នាងកាលនៅមានជីវិត​ឲ្យដឹងថា៖ «រយៈពេលជិត4ឆ្នាំដែរយើងស្គាល់គ្នា រស់នៅជាមួយគ្នា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាំងពីអត់សុីមានសុី ក៏បងនៅជាមួយអូនស្គាល់គ្រប់រស់ជាតិ ពេលអូនពោះធំ បងខំធ្វើការណាស់ដេកមិនដែលឆ្អែត ក៏បងខំព្រឹងរកលុយណាស់ដើម្បីប្រពន្ធនិងកូន បងមិនដែលធ្វើអោយអូនលំបាលទេ ពេលអូនទំងន់បងតែងតែយកបាយ ឆាមីឆា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យកមកអោយរាល់ថ្ងៃ បងខ្លាចអូនញ៊ាំមិនឆ្អែត រាល់យប់បងតែងតែសួរអូនចង់ញ៊ាំអី បងយកម្ហូបពីផ្ទះយាយមករាល់ថ្ងៃ ទោះយាយថាអោយ ក៏បងនៅយកមក រឿងមួយដែលបងទទួលយកមិនបាន គឺកូនទៅចោលអូននិងបង កូនទៅមិនទាន់បានមួយខែផង បងក៏ទៅចោលអូនទៀត អូនពិតជាទទួលយកមិនបានទេអូនជិតឆ្កួតហើយបង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបានឮបែបនេះ បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គម ពិតជាសម្តែងក្តីរំជួលចិត្ត អាណិតនាងខ្លោចចិត្តតែម្តង។ ក្នុងនោះ គ្រប់គ្នាក៏បានលើកទឹកចិត្តដល់រូបនាងថា យល់អារម្មណ៍ឈឺចាប់មួយនេះច្បាស់ណាស់ ចូលរួមរំលែកទុក្ខ និងចូលរួមសោកស្ដាយផងសុីស សង្ឃឹមថាសុីសនឹងរឹងមាំដើម្បីអោយអ្នកដែលគាត់ទៅបានសុខណា,…៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds