កាន់តែក្ដៅហើយ!! ម្ដាយ Tangmo ទម្លាយភស្តុតាងថ្មីមួយទៀត ដែលអាចបញ្ជាក់ថា Tangmo មិនមែនស្លាប់ដោយសារលង់ទឹក (មានវីដេអូ)
ក្រោយពីបើកការស៊ើបអង្កេតមករយៈពេល ៣ ថ្ងៃចាប់តាំងពីថ្ងៃបានរកឃើញសាកសពតារាស្រី Tangmo កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅមកទល់ថ្ងៃនេះក្រុមប៉ូលិសហាក់ជាក្ដាប់បាននូវភស្តុតាងកាន់តែច្បាស់ហើយដោយហេតុថាទទួលបានការបំភ្លឺពីក្រុមមិត្តភក្តិរបស់តារាស្រី Tangmo ផង និង ភស្តុតាងមួយចំនួនដែលលោកស្រី Panida Siriyudthayothin បានផ្ដល់ជូនផង។
កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅមិត្តរួមដំណើរ ២ នាក់ក្នុងចំណោម ៥ នាក់នៃលើទូកត្រូវបានប៉ូលិសកោះហៅមកបំភ្លឺ រួមមាន Gatick និង Sand ដែលបានចេញមកនិយាយទាំងទឹកភ្នែករៀបរាប់ពីហេតុការណ៍ តែការទម្លាយនោះហាក់ធ្វើឱ្យមហាជនសម្ដែងការមិនពេញចិត្តឡើយដោយម្នាក់ៗយល់ថា ពួកគេទាំងពីរនិយាយមិនពិត។
ក្រោយពីស្តាប់ការបំភ្លឺពីក្រុមមិត្តភក្តិពីរនាក់គឺ Gatick និង Sand រួចមក អ្នកសារព័ត៌មានក៏បានសុំការសម្ភាសពីម្ដាយតារាស្រី Tangmo បន្ថែមទៀត។ ក្នុងបទសម្ភាសលោកស្រី Panida បានទម្លាយច្បាស់ៗថាពាក្យសម្ដីដែល Gatick លើកឡើងគឺសុទ្ធកុហក ព្រោះថាលោកស្រីមិនជឿថា Gatick មានបំណងល្អលើតារាស្រី Tangmo ឡើយ។
ថ្លែងក្នុងបទសម្ភាសលោកស្រី Panida បាននិយាយកូនស្រីលោកស្រីគឺត្រូវបានគេធ្វើបាបរាងកាយ និង ផ្លូវចិត្ត យ៉ាងពិតប្រាកដ។ លោកស្រីសន្និដ្ឋានថាខណៈដែលនៅលើទូក គឺអាចនឹងមានការអន់ចិត្តគ្នា ពោលគឺមានជម្លោះនឹងគ្នា ព្រោះការដែលកូនស្រីរបស់លោកស្រីទៅហូបអាហារពេលល្ងាចនោះ គឺពួកគេមានបំណងផ្សេងជាមួយកូនលោកស្រី។ បើសិនថា Tangmo ដឹងថា ទៅជួបនេះក្នុងគោលបំណងមិនល្អលើនាង Tangmo ក៏មិនទៅនោះដែរ តែ Tangmo មិនដឹងរឿង។
មូលហេតុដែលលោកស្រី Panida ហ៊ាននិយាយបែបនេះ ក៏ព្រោះតែលោកស្រីបានទទួលភស្តុតាងពីមិត្តម្នាក់ ក្នុងចំណោមអ្នករួមទូក ៥ នាក់ដែលពុំដឹងរឿងនោះ បានមកចែករំលែករឿងរ៉ាវទៅកាន់មិត្តភក្តិលោកស្រី ហើយមិត្តភក្ដិលោកស្រីក៏បានយករឿងនោះមកប្រាប់លោកស្រី ខណៈនេះភស្តុតាង និងសារឆែតទាំងនោះបានប្រគល់ឱ្យក្រុមប៉ូលិសស៊ើបអង្កេតហើយ។
សម្រាប់បុគ្គលដែលបង្ហើបរឿងមកកាន់លោកស្រីនោះ គឺលោកស្រីពុំហ៊ានបញ្ចេញភិនភាគឡើយ តែដឹងថាគេមានបំណងល្អទើបគេបានប្រាប់លោកស្រី។ មិនត្រឹមតែប៉ុណ្ណោះ ពេលនេះលោកស្រីក៏ទទួលបានភស្តុតាង DVD និង សំបុត្រមួយច្បាប់ ដែលមិនដឹងថាជានរណាទេបានយកមកទុកនៅមុខផ្ទះលោកស្រី។ ហើយ DVD និង ឯកសារ នោះ អាចជាមានប្រយោជន៍មួយសម្រាប់ការស៊ើបអង្កេតរឿងក្ដីមួយនេះ ហើយលោកស្រីនឹងយកវាទៅប្រគល់ឱ្យប៉ូលិសដើម្បីធ្វើការដូចគ្នា។ ដូចនេះ សម្រាប់រឿងរ៉ាវបន្តនឹងទៅជាយ៉ាងណា មានតែរង់ចាំពីការស៊ើបរបស់ប៉ូលិសតែប៉ុណ្ណោះ តែជឿថានឹងមានយុត្តិធម៌ពិតសម្រាប់កូនស្រីរបស់លោកស្រីដូចគ្នា៕