អ្នកណាថាមិនខ្វល់ Nick សង្សារចាស់ Tangmo បង្ហោះសារកាន់ទុក្ខ និងបកស្រាយរឿងមួយចំនួនគេរិះគន់ ហេតុអ្វីមិនខ្វល់ពីដំបូង
ថៃ៖ បន្ទាប់ការ.ស្លា.ប់.របស់តារាសម្តេងស្រី Tangmo Nida ដែលបានរ.អិ.ល.ធ្លា.ក់ពីលើទូកចូលទឹកទន្លេ ទាំងយប់នៅឯទន្លេចៅប្រាយ៉ាង ត្រង់ចំណុចស្ពានព្រះរាម ៧ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ដោយបានបាត់ខ្លួនជិត ២ថ្ងៃ ទម្រាំតែរកឃើញ.សា.ក.ស.ព.អណ្តែតចេញ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២២ នៅវេលម៉ោង ១ និង ១០នាទីរសៀល ។
ដោយបង្កជាភាពភ្ញាក់ផ្អើលជាខ្លាំង នៅក្នុងសង្គមសិល្បៈថៃ មិនតិចនោះទេ ឃើញថាមានតារាល្បីៗជាច្រើនដួង បានបង្ហោះសារចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់នាង ។
ជាមួយគ្នានោះ ក៏មានតារាសម្តែងប្រុសរូបសង្ហា Nick Kunathip ដែលជាអតីតសង្សាររបស់ Tangmo បានបង្ហោះសារកាន់ទុក្ខដល់រូបនាងផងដែរ ។ ដោយសារនោះ បានសរសេរយ៉ាងខ្លីបែបនេះថា៖ “អរគុណសម្រាប់ពេលវេលាល្អៗ ដែលយើងមានឱ្យគ្នា។ ទៅឱ្យបានសុខណា៎” ។
ទោះជាយ៉ាងណាក៏ដោយ មុនពេល Nick បានបង្ហោះសារកាន់ទុក្ខតាមរយៈ Instagram រឿងមួយដែលចូលមកដំបូង គឺតាំងពី Tangmo បានធ្លាក់ចូលទឹក ហេតុអ្វីបានជាលោក មិនមានបញ្ចេញប្រតិកម្មអ្វីកើតឡើង ?
នេះបើយោងតាមរយៈការបង្ហោះជា Story នៅលើបណ្តាញសង្គមរបស់តារាប្រុសរូបនេះ បានសរសេរយ៉ាងដូច្នេះថា៖ “និយាយឱ្យត្រង់ទៅ ពេលដែលយើងដឹងដំណឹងនេះ យើងតក់ស្លុត និង ព្រួយបារម្ភ ។ ឃើញរឿងភាគច្រើន ហេតុអ្វីមិនចេញមកបង្ហាញអ៊ីចឹង? តាមការពិតវាមានការបារម្ភច្រើនយ៉ាង។ អ្នកមិនចាំបាច់បង្ហាញ វាជាសាធារណៈទេ ព្រោះមនុស្សសព្វថ្ងៃ វាគ្រាន់ជារឿងល្ខោនប៉ុណ្ណោះ។
យើងទាំងអស់គ្នាមានហេតុផលផ្ទាល់ខ្លួន ចេញមុខមកហើយ ជេ.រ.ស្តី បើមិនចេញទេ ក៏គេនឹងជេ.រ.ខ្ញុំថា ចិត្តចង្អៀត ។ យើងបង្ហោះឃ្លីបជាធម្មតារាល់ថ្ងៃ ឃ្លីបចុងក្រោយគឺរឿងភាគ បើទោះជាពេលខ្ញុំបង្ហោះក៏ដោយ ខ្ញុំនិយាយថា ខ្ញុំបង្ហោះមុនគេ ។
នឹងមានព័ត៌មានបន្ថែមទៀត ធ្លាក់ពេលដើរកម្សាន្ត ច្រឡំមនុស្សគួរប្រយ័ត្នជាមុនសិន ។ ពេលយើងចេញមកពន្យល់ហើយ ជេ.រ.ស្តី មិននិយាយក៏ល្អដែរ ពេលមិនចេញក៏អាក្រក់ដែរ ធ្វើឱ្យមនុស្សឥឡូវយល់ច្រឡំ” ៕