រុស្ស៊ី អះអាងថា ខ្លួន កំពុងឡោមព័ទ្ធទាំងស្រុងលើទីក្រុងធំ ២ របស់អ៊ុយក្រែន នៅភាគខាងត្បូង និងភាគអាគ្នេយ៍
(ម៉ូស្គូ)៖ កងទ័ពរុស្ស៊ី នៅថ្ងៃអាទិត្យនេះបានអះអាងថាពួកគេបាន និងកំពុងឡោមព័ទ្ធទាំងស្រុងលើទីក្រុង ឃឺសាន់ (Kherson) ស្ថិតនៅភាគខាងត្បូង និងទីក្រុង ប៊ែរឌីយ៉ាន់ស្កិ៍ (Berdyansk) ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។
លោក អ៉ីហ្គ័រ កូណាស៊ិនកូ (Igor Konashenkov) អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ដូច្នេះថា «ក្នុងរយៈពេល ២៤ម៉ោងមកនេះ ទីក្រុង Kherson និងទីក្រុង Berdyansk ត្រូវបានឡោមព័ទ្ធ និងបិទខ្ទប់ទាំងស្រុងដោយកងទ័ពរុស្ស៊ី»។
បើតាមកងទ័ពរុស្ស៊ី បច្ចុប្បន្ន ពួកគេកំពុងវាយសម្រុកទៅមុខដោយរលូន៕