ខេត្តចំនួន ១២ នៅភាគខាងជើងប្រទេសថៃ ប្រឈមជាមួយនឹងបញ្ហាខ្វះទឹកប្រើប្រាស់

ថៃ៖ ការិយាល័យធនធានទឹកជាតិថៃបានចេញសេចក្តីប្រកាសមួយដោយបញ្ជាក់ថា ខេត្តចំនួន ១២ ដែលស្ថិតនៅភាគខាងជើងប្រទេសថៃ នឹងប្រឈមការខ្វះខាតទឹកប្រើប្រាស់ទូទាំងខេត្តតែម្តង។ របាយការណ៍របស់ស្ថាប័នមួយនេះបានអះអាងថា រហូតដល់ខែមិថុនាខាងមុខនេះតំបន់ភាគខាងជើងប្រទេសថៃនឹងត្រូវប្រឈមនឹងគ្រោះរាំងស្ងួត​ ហើយធនធានទឹកសម្រាប់បំរុងទុកក៏ត្រូវខ្វះខាត ដែលនឹងជំរុញឲ្យមានការខ្វះទឹកប្រើប្រាស់ទូទាំងខេត្តតែម្តង។

ខេត្តដែលអាចប្រឈមនឹងការខ្វះទឹកទាំងនោះរួមមាន ខេត្ត Phichit, Kamphaeng Phet, Lamphun, Tak, Uttaradit Surin, Kalasin,Pathum Thani, Ayuthaya, Chai Nat, Ang Thong និង ខេត្ត Phetchaburi ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ឃើញមាន ការប្រកាសអាសន្នណាមួយពីសំណាក់រដ្ឋាភិបាលថៃនៅឡើយទេ ដោយមានត្រឹមសេចក្តីបំពាវនាវក្រៅផ្លូវការឲ្យប្រជា​ពលរដ្ឋត្រៀមខ្លួនជាមួយនឹងបញ្ហាខ្វះទឹកប្រើប្រាស់នេះតែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds