រុស្ស៊ីហាមក្រុមហ៊ុនអាកាសចរណ៍អង់គ្លេសចូលដែនអាកាសរបស់ខ្លួន ខណៈប៊ូឡូញបិទផ្លូវអាកាសចំពោះរុស្ស៊ី

(មូស្គូ)៖ និយតករអាកាសចរណ៍ស៊ីវិលរុស្ស៊ីបាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេសត្រូវបានហាមឃាត់មិនឱ្យចុះចតនៅអាកាសយានដ្ឋានរុស្ស៊ី និងមិនឱ្យឆ្លងកាត់ដែនអាកាសរបស់ខ្លួនឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

រុស្ស៊ីបាននិយាយថា ទង្វើនេះជាការឆ្លើយតបទៅនឹងការសម្រេចចិត្តដែលមិនគួររាក់ទាក់ ពីសំណាក់ អាជ្ញាធរអាកាសចរណ៍អង់គ្លេស ដែលកាលពីថ្ងៃព្រហស្បតិ៍ចក្រភពអង់គ្លេសបានហាមឃាត់ក្រុមហ៊ុន អាកាសចរណ៍ ជាតិ រុស្ស៊ី Aeroflot មិនឲ្យចុះចតនៅអង់គ្លេស។

ជុំវិញបញ្ហានេះដែរ ប៊ូឡូញបានសម្រេចបិទផ្លូវអាកាស មិនឲ្យយន្តហោះរុស្ស៊ីហោះចូលប្រទេសរបស់ខ្លួន នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds