លោក ស៊ី ជិនពីង ស្នើលោក ពូទីន ឲ្យចរចាជាមួយរដ្ឋាភិបាលក្រុងកៀវ
(ប៉េកាំង)៖ មេដឹកនាំចិនលោក ស៊ី ជិនពីង បានប្រាប់លោក វ្ល៉ាឌីមៀ ពូទីន របស់រុស្ស៊ីថា ទីក្រុងម៉ូស្គូគួរតែចរចាជាមួយរដ្ឋាភិបាលក្នុងទីក្រុងកៀវ ខណៈពេលដែលអ្នកការទូតកំពូលរបស់រុស្ស៊ីបាននិយាយថា ការចរចារនឹងរារាំងការចុះចាញ់របស់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Bloomberg នៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។
គួរបញ្ជាក់ថា កងកម្លាំងដឹកនាំដោយទីក្រុងមូស្គូបានបន្តការវាយប្រហារលើគោលដៅយោធា និងក្រុងសំខាន់ៗរបស់អ៊ុយក្រែនជាថ្ងៃទីពីរហើយនៅថ្ងៃនេះ ខណៈដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានដាក់ទណ្ឌកម្មថ្មីលើទីក្រុងមូស្គូ ហើយប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានព្រមានអំពី «ពេលវេលាដ៏គ្រោះថ្នាក់សម្រាប់អឺរ៉ុបទាំងមូល»៕