រុស្ស៉ីប្រកាសថា នឹងពង្រីកចំណងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយអាស៊ី ក្រោយលោកខាងលិចដាក់ទណ្ឌកម្មអស់ហើយ

(ម៉ូស្គូ)៖ ក្រសួងសេដ្ឋកិច្ចរុស្ស៊ីបានប្រកាសនៅថ្ងៃសុក្រនេះថា ទីក្រុងម៉ូស្គូបាននិងកំពុងធ្វើការងារ លើការកាត់បន្ថយផលប៉ះពាល់ បង្កឡើងដោយទណ្ឌកម្មរបស់បណ្តាប្រទេសលោកខាងលិច ហើយខ្លួននឹងងាកទៅបង្កើនទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាមួយបណ្តាប្រទេសនៅអាស៊ីវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាល្ងាចថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រសួងសេដ្ឋកិច្ចរុស្ស៊ីបានគូសបញ្ជាក់ថា «យើងយល់ថា សម្ពាធទណ្ឌកម្មដែលយើងបានប្រឈមមុខតាំងតែពីឆ្នាំ ២០១៤ ឥឡូវនេះនឹងកាន់តែខ្លាំង។ ដូចការលើកឡើងរបស់ អ្នកជំនាញបរទេសមួយចំនួនរបស់យើង… យើងបានត្រៀមខ្លួនសម្រាប់ទណ្ឌកម្មថ្មីៗ ដែលអាចកើតមាននេះ អស់រយៈពេលជាយូរមកហើយ»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច ព្រមទាំងប្រទេសអាស៊ីមួយចំនួនទៀត បានសម្រុកដាក់ទណ្ឌកម្មលើរុស្ស៊ី ចាប់តាំងពីការទទួលស្គាល់តំបន់ Donetsk និង Luhansk របស់អ៊ុយក្រែន ជារដ្ឋឯករាជ្យមកម្ល៉េះ ហើយទណ្ឌកម្មកាន់តែត្រូវបានដាក់បន្ថែមខ្លាំងឡើង ពេលរុស្ស៊ីប្រើកងទ័ពចូលឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds