មីយ៉ាន់ម៉ា ថារស្ស៊ីធ្វើវាយប្រហារអ៊ុយក្រែន គឺជារឿងត្រឹមត្រូវហើយ

(ណៃពិដោរ)៖ របបយោធាមីយ៉ាន់ម៉ា នៅថ្ងៃសុក្រសប្ដាហ៍នេះបាននិយាយថាប្រតិបត្តិការយោធារបស់រុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន គឺជារឿងត្រឹមត្រូវ និងបង្ហាញថាទីក្រុងម៉ូស្គូ គឺជាមហាអំណាចពិភពលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

មកទល់ម៉ោងនេះ កងទ័ពរុស្ស៊ីវាយរុលទៅដល់ជាយរដ្ឋធានីកៀវហើយ នៅចំពោះមុខការថ្កោលទោសពីសំណាក់សហគមន៍អន្តរជាតិ ខណៈអាមេរិក និងសម្ពន្ធមិត្តកំពុងដាក់ទណ្ឌកម្មជាបន្តបន្ទាប់ប្រឆាំងទីក្រុងម៉ូស្គូ។ ប៉ុន្តែ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ា លោក ហ្ស័រ មីន ទុន (Zaw Min Tun) បែរជាកោតសរសើរ និងអះអាងថាប្រតិបត្តិយោធាឈ្លានពានអ៊ុយក្រែន គឺជារឿងត្រឹមត្រូវទៅវិញ ដ្បិតរុស្ស៊ី ធ្វើឡើងដើម្បីនិរន្តរភាពនៃអធិបតេយ្យភាពរបស់ខ្លួន និងកំពុងបង្ហាញថាខ្លួនជាមហាអំណាចពិភពលោក។

គួរបញ្ជាក់ថា រុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំដល់របបយោធាមីយ៉ាន់ម៉ា ដែលកំពុងរងទណ្ឌកម្មពីអន្តរជាតិដូចគ្នា ជុំវិញការធ្វើរដ្ឋប្រហារយោធា និងជាអ្នក ទទួលខុសត្រូវលើសម្លាប់ជនស៊ីវិលច្រើនជាង ១,៥០០នាក់ ចាប់តាំងខែកុម្ភ ឆ្នាំ២០២១មក៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds