នាំគ្នាធ្វើប្លង់ដីក្លែងក្លាយ បោកលុយគេបានជាង២លានដុល្លារ ពេលនេះត្រូវចាប់បានទាំងសំបុក
ជនសង្ស័យប្រុសស្រីចំនួន៧នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលកម្រិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ បានបង្ហាញមុខ កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ជាប់ពាក់ព័ន្ធករណីក្លែងឯកសារសាធារណៈ (អត្តសញ្ញាណ សញ្ជាតិខ្មែរ , សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និង វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ) ដើម្បីប្រើប្រាស់ ឆបោ-កប្រាក់ពីជនរងគ្រោះជាង២លានដុល្លារ នៅក្នុងសកម្មភាពឆបោ-ក ចំនួន៤ករណី នៅអំឡុងចុងឆ្នាំ២០២១ និង ដើមឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង ៧នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រ-ហ្មទ-ណ្ឌកម្រិតស្រាលបង្ក្រា-បចា-ប់ខ្លួនជាបន្តបន្ទាប់នៅក្នុងរាជធានីភ្នំពេញ និង នៅខេត្តសៀមរាបកាលពីថ្ងៃទី១៩ ,២១ និង ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ។ ក្នុងនោះក៏បានដកហូតវត្ថុតាងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្លែងក្លាយចំនួន ១១សន្លឹក សៀវភៅគ្រួសារ ក្លែងក្លាយ ១ក្បាល សៀវភៅស្នាក់នៅ ១សន្លឹក សៀវភៅមូលប្បទានបត្រ ១ក្បាលនិងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក្លែងក្លាយ ២សន្លឹក។
លោកវរសេនីយ៍ឯកប៊ុន សត្យា នាយការិយាល័យនគរបាលព្រ-ហ្មទ-ណ្ឌកម្រិ-តស្រាល បានឱ្យដឹងថា កម្លាំងនគរបាលប-ង្ក្រា-បចា-ប់ខ្លួនជនសង្ស័យក្នុងសំណុំរឿង ឆបោក និងប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយបានសម្រេច នៅពេលនេះក្រោយពីជនរងគ្រោះបានប្តឹ-ងមកសមត្ថកិច្ច។
កម្លាំងសមត្ថកិច្ចអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញដែលបានបញ្ជាផ្ទាល់ ទៅការិយាល័យនគរបាលព្រ-ហ្មទ-ណ្ឌកម្រិតស្រាលចុះស្រាវជ្រាវស៊ើបអង្កេតលើសំណុំរឿងនេះនិងឈានទៅប-ង្ក្រា-បចា-ប់ខ្លួនជនសង្ស័យចំនួន៧នាក់ជាបន្តបន្ទាប់រួមមាន៖
១- ឈ្មោះ វ៉ាន់ សុវត្ថិ ឌី ហៅ ជៀប ជូ ពី ដា រី ភេទស្រី អាយុ៤៨ឆ្នាំ ប្រកបមុខរបរគក់ជេរដី ស្នាក់នៅក្នុងបុរីលឹមឈាងហាក់ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូលរាជធានី ភ្នំពេញ។ ២- លាស់ យូ ហៅ បូ វណ្ណៈ ភេទប្រុស អាយុ៥៧ឆ្នាំ ប្រកបមុខរបរទិញលក់គោ ស្នាក់នៅផ្ទះជួល ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៣- ងេត បាញ ហៅ យម អេង ភេទស្រី អាយុ៣៩ឆ្នាំ គ្មានមុខរបរពិតប្រាកដរស់នៅក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។ ៤- ជុំ ភាព ភេទប្រុស អាយុ៣៥ឆ្នាំ ប្រកបមុខរបរជាភ្នាក់ងារផ្តល់សេវាប្រាក់កម្ចីអចលទ្រព្យរស់នៅក្នុងភូមិដង្កោ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
៥-កង ស៊ី ណាត ហៅ សំណាង ភេទប្រុស អាយុ៤២ឆ្នាំ ប្រកបមុខរបរគួកជេរដី រស់នៅផ្ទះជួលក្នុងភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។ ៦-កង ចាន់ ធឿន ហៅ ម៉ៅ ឌឿន ភេទប្រុសអាយុ ៤៥ឆ្នាំ ប្រកបមុខរបរបើកបរគ្រឿងចក្រ រស់នៅបន្ទប់ជួល ក្នុងភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ និង៧-ហេង សម្ភស្ស ហៅ យូ ស្រី មុំ ភេទស្រី អាយុ៣១ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅក្នុងភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោកបានបន្តទៀតថា ជនសង្ស័យបាននាំគ្នាឃុបឃិតទៅធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ហើយធ្វើប្លង់ដីក្លែងក្លាយ ដើម្បីទៅ ឆបោក ខ្ចីប្រាក់ពីជនរងគ្រោះឈ្មោះ កាំង ណៃយូរ ភេទស្រី អាយុ៣៩ឆ្នាំ ចំនួន៥០ម៉ឺនដុល្លារ ប៉ុន្តែនៅខណៈនោះកម្លាំងសមត្ថកិច្ចក៏បានចាប់ខ្លួនជនសង្ស័យ៣នាក់ បន្ទាប់មកក៏ឈានទៅចាប់ឃាត់ខ្លួនជនសង្ស័យ៤នាក់ ជាបន្តបន្ទាប់ទៀត។
លោកវរសេនីយ៍ឯក ប៊ុន សត្យា បានឱ្យដឹងបន្តទៀតថាជនសង្ស័យបានធ្វើប្លង់ដីក្លែងក្លាយ ដោយយកប្លង់ដីរបស់អ្នកដទៃយកមកធ្វើប្លង់ដីផ្ទាល់ខ្លួន កាត់តភ្ជាប់រូបថត របស់ខ្លួន សកម្មភាពនេះបានឆបោកចំនួន ៤ករណី ៖ ករណីទី១- ឆបោកបានប្រាក់៥០ម៉ឺនដុល្លារ ប្រព្រឹត្តនៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។
ករណីទី២- ឆបោកប្រាក់ចំនួន៥០ម៉ឺនដុល្លារ ប្រព្រឹត្តនៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ ករណីទី៣- ឆបោកប្រាក់៨០ម៉ឺនដុល្លារ ប្រព្រឹត្តនៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២។ ករណីទី៤- ឆបោកប្រាក់៤០ម៉ឺនដុល្លារ ប្រព្រឹត្តនៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។
បច្ចុប្បន្នជនសង្ស័យក្រោយពីសមត្ថកិច្ចបានសួរនាំរួចហើយនៅរសៀលថ្ងៃដដែល ត្រូវបានកម្លាំងការិយាល័យនគរបាល ព្រ-ហ្មទ-ណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញចាប់បញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី៕