ប្រធានាធិបតីអ៊ុយក្រែន៖ សត្រូវកំណត់ខ្ញុំជាគោលដៅទី១ ហើយគ្រួសារខ្ញុំជាគោលដៅទី២

ក្រុងគៀវ៖ “សត្រូវបានកំណត់ខ្ញុំជាគោលដៅទី១ ហើយគ្រួសាររបស់ខ្ញុំជាគោលដៅទី២”។ នេះជាការបញ្ជាក់របស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky តាមវីដេអូ ដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន។

លោក Zelensky និយាយថា លោកកំពុងស្នាក់នៅក្នុង ទីតាំងរដ្ឋាភិបាលមួយ នៃរដ្ឋធានី គៀវ ហើយគ្រួសាររបស់លោកក៏កំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែនផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ លោក​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែមទៀតឡើយ។

លោក Zelensky ក៏បានព្រមានផងដែរថា មន្ត្រីអ៊ុយក្រែនឥឡូវនេះបានទទួលព័ត៌មានថា ក្រុមបំផ្លិចបំផ្លាញជាសត្រូវបានចូលដល់ទីក្រុង គៀវ ហើយ។ ប៉ុន្តែលោក​ប្រធានាធិបតី ​មិន​បាន​បញ្ជាក់​លម្អិត​ថា​តើ​ក្រុម​ទាំង​នោះ​ជា​អ្វី​ទេ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds