មិនគួរណាអាយុខ្លីយ៉ាង នេះសោះ!! បងបានត្រឹមតែឈរ និងជូនដំណើរជាលើកចុងក្រោយតែប៉ណ្ណោះ ចាប់ពីពេលនេះប្អូនលាបងទៅរហូតហើយ
ពិតជាដំណឹងដ៏រន្ធត់ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះ ស ព បុរសម្នាក់ឈ្មោះ ផល ហុងលី ដែលបានទទួលមរណភាពកាលពីវេលាម៉ោង៣និង៤០នាទីព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ដោយសារតែជំងឺប្រចាំកាយជាច្រើនមុខ ដុះសាច់ក្នុងខួរក្បាល ទឹកនោមប្រៃ ទឹកដក់ក្នុងខួរឆ្អឹងខ្នង។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Phal Phally ត្រូវជាបងប្រុសបានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍សោកស្ដាយជាខ្លាំងថា៖ «ប្អូនលាបងទៅរហូតហើយ សូមវិញ្ញាណក្ខន្ធប្អូនបានទៅកាន់សុគតិភពផងចុះ បងបានត្រឹមតែឈរ និងជូនដំណើរជាលើកចុងក្រោយតែប៉ុណ្ណោះ សូមប្អូនទៅឲ្យបានសុខចុះ បើមានជាតិក្រោយពិតមែនយើងនឹងធ្វើជាបងប្អូនគ្នាម្ដង»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ LyTo New Solo ត្រូវជាមិត្តភ័ក្ដិបានសរសេរថា៖«សម្លាញ់ឯងទៅបានសុខហើយ បើមានជាតិក្រោយមែនសុំធ្វើជាមិត្តល្អនឹងគ្នាទៀត កុំឲ្យជាតិណាអាយុខ្លីដូចជាតិនេះអី ឯងសម្ដីអាក្រកតែឯងក៏ល្អនឹងគ្នាដែរ សូមទៅឱ្យបានសុខណា»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។