ជួយទិញគាត់ផង! បុរសចំណាស់ម្នាក់ប្រកាសសុំឱ្យជួយទិញ​កែវ ត្រូវការលុយយកប្រពន្ធទៅលាងឈាមពីរថ្ងៃម្ដង

មហាជននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក បាននាំគ្នាសម្ដែងនូវក្ដីអាណិតអាសូរ ចំពោះក្រុមគ្រួសារបុរសវ័យចំណាស់មួយរូប ដែលមានភរិយាមានជំងឺត្រូវលាងឈាមរៀងរាល់ពីរទៅបីថ្ងៃម្ដង ខណៈលោកទទួលបានចំណូលបន្តិចបន្តួចពីការលក់កែវទឹក ទើបប្រកាសឱ្យបងប្អូនជួយទិញក្នុងគ្រាដ៏លំបាកមួយនេះ។

 

ក្នុងនោះបើតាមការបង្ហោះរបស់បុរសវ័យចំណាស់នេះផ្ទាល់ ដែលមានគណនីឈ្មោះ Bi Sok បានប្រកាសរកជំនួយ ឱ្យបងប្អូនជួយទិញកែវខ្លួនម្នាក់មួយម្នាក់មួយផង ដោយរូបលោកពិតជាត្រូវការលុយចំណេញទាំងនោះឱ្យប្រពន្ធទៅលាងឈាម ពីរថ្ងៃ ឬ បីថ្ងៃម្ដងជារៀងរហូត។

 

បុរសវ័យចំណាស់រូបនេះ បានបន្តទៀតថា ៖ «ដូច្នេះហើយបានជាខ្ញុំសូមអង្វរបងប្អូនជួយទិញកែវ។ ខ្ញុំពិតជាត្រូវការប្រាក់ ៣០០ ដុល្លារ ក្នុងមួយអាទិត្យមែន។ បើបងប្អូនជួយទិញ សូមកុម្ម៉ង់តាមលេខទូរសព្ទ 089260714 នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ»។

 

យ៉ាងណាមិញ ក្រោយទទួលបានដំណឹងនេះ គេសង្កេតឃើញមានមហាជន ក៏ដូចជាសប្បុរសជន នាំគ្នាឧបត្ថម្ភជាសាច់ប្រាក់បន្តិចបន្តួច ទៅតាមទឹកចិត្ត ជូនចំពោះលោកតាមរយៈABA

 

ពីចម្ងាយ សម្រាប់ឱ្យបុរសជាមេគ្រួសាររូបនេះ បានផ្គត់ផ្គង់ជីវភាពគ្រួសារ ក៏ដូចជាជូនភរិយាទៅព្យាបាលនៅមន្ទីរពេទ្យផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds