សាច់ញាតិ​មក​ពី​អា​មេ​រិ​ក​និង​បារាំង​មក​លេង រួចបានឡើងទៅអុចធុករួចក៏ទៅវត្ត លុះ​មក​វិញ​ភ្លើង​ឆេះ​ផ្ទះ​អស់

លំនៅ​ឋាន​មួយ​ខ្នង​បាន​ក្លាយជា​ចំណី​ព្រះ​អគ្គី បន្ទាប់​ពី​សាច់ញាតិ​មក​ពី​អា​មេ​រិ​ក​និង​បារាំង​មក​លេង ជា​ការ​ដឹងគុណ​ដែល​ធ្លាប់​មើល​ភ្នែក​ឈឺ​ឱ្យ​ជា និង​បាន​ឡើង​លើ​ផ្ទះ​អុជ​ធូប​គោរព​បូជា​ទី​សក្ការៈ រួច​ហើយ​នាំ​ទៅ​វត្ត​បង្សុកូល លុះ​មក​វិញ​ភ្លើង​ឆេះ​ផ្ទះ​អស់ ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២២​កន្លង​ទៅ នៅ​ភូ​មិច​កកើត ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូ​រី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់ផ្ទះ​ខាងលើ​​មាន​ឈ្មោះ រស់ បូរ ភេទ​ស្រី អាយុ​៨៨​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ ។ សាច់ញាតិ​បាន​ប្រាប់​ថា មុន​ភ្លើង​ឆេះ​ផ្ទះ​គឺ​មាន​សាច់ញាតិ​ជា​អាណិកជន​មក​ពី​សហរដ្ឋអាមេរិក បារាំង ក្រុង​ប៉ោយ​ប៉ែ​ត និង​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ជិះ​រថយន្ត​៣​គ្រឿង​មាន​គ្នា​ជិត​៣០​នាក់​មក​លេង​ផ្ទះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារ​​សាច់ញាតិ​នៅ​បារាំង កាល​រស់នៅ​ស្រុក​ខ្មែរ​ធ្លាប់​មាន​ជំងឺភ្នែកឡើងបាយ ហើយ​លោកតា ប៉ាន់ ងា​ន ជា​គ្រូខ្មែរ​ដែល​ពេល​នោះ​មាន​អាយុ​៧៨​ឆ្នាំ បាន​មើលជំងឺ​ភ្នែក​គាត់​ជា មុន​ពេល​គាត់​ទៅ​រស់នៅ​ប្រទេស​បារាំង ។ ពេល​នេះ លោកតា ប៉ាន់ ងា​ន បាន​ស្លា.ប់​ហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​ត្រឡប់​មក​លេង​ស្រុក​ខ្មែរ នៅ​ស្រុក​កំណើត​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ក៏​បាន​ហួស​មក​លេង​ជាមួយ​លោក​យាយ រស់ បូរ ជា​ប្រពន្ធ​លោកតា ជា​ការ​ដឹងគុណ​ដែល​ធ្លាប់​មើល​ភ្នែក​គាត់​ជា ។ ជាមួយ​នេះ បាន​ឡើង​លើ​ផ្ទះ​អុជ​ធូប​នៅ​អាសនៈ​ទាំង​គ្រួសារ​សាច់ញាតិ​មក​ពី​បរទេស​ ហើយ​នាំ​គ្នា​ទៅ​បង្សុកូល​ជូន​វិញ្ញាណក្ខន្ធ​លោកតា ប៉ាន់ ងា​ន នៅ​ចេតិយ​វត្ត​ចក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុន​ពេល​ទៅ​វត្ត លោកយាយ​ម្ចាស់ផ្ទះ​ឱ្យ​ចៅស្រី​ដែល​នៅ​ជាមួយ​មើល​ផ្ទះ តែ​ដល់​ម៉ោង​កូន​ចេញពី​រៀន​គាត់​ក៏​បាន​ទៅ​យក​កូន​នៅ​ឯ​សាលា​ លុះ​ត្រឡប់​មក​វិញ គឺ​ភ្លើង​ឆេះ​ផ្ទះ​រយៈពេល​ប្រមាណ​១០​នាទី​ទៅ​ហើយ គឺ​អស់រលីង​ទាំង​ទ្រព្យសម្បត្តិ​លើ​ផ្ទះ​គ្មាន​សល់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាច់ញាតិ​លោកយាយ រស់ បូរ ​បាន​និយាយ​ថា ការ​ឆេះ​ផ្ទះ​នេះ ​គឺ​បណ្តាល​មក​ពី​អុជ​ធូប​នៅ​លើ​អាសនៈ​ក្នុងផ្ទះ ហើយ​វាំងនន​ត្រូវ​ខ្យល់​ប៉ើង​ទៅ​ប៉ះ​នឹង​ភ្លើង​ធូប​ក៏​រាល​ឆេះ​ផ្ទះ​អស់ទាំង​ស្រុង​តែ​ម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​ក្រុម​សាច់ញាតិ​មក​ពី​ស្រុក​ក្រៅ​ប្រាប់​ថា ​កុំ​ភ័យ​អី ចាំ​ពួក​គាត់​រៃ​លុយ​គ្នា​ធ្វើ​ផ្ទះ​ឱ្យ​ថ្មី ។ នៅ​ពេល​សាច់ញាតិ​ទាំងនោះ​ត្រឡប់​ទៅ​វិញ បានឱ្យ​លុយ​ចំនួន​២.០០០​ដុល្លារ​សម្រាប់​ធ្វើ​ផ្ទះ តែ​មិន​គ្រប់​​​នោះ​ទេ​ ទើប​គាត់​តាម​សុំ​ដល់​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ឲ្យ​ជួយ​បន្ថែម​ដើម្បី​មាន​លទ្ធភាព​ធ្វើ​ផ្ទះ​ថ្មី​បាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោង​តាម​របាយការណ៍​របស់​នគរបាល​ស្រុក​មង្គល​បូ​រី​ថា អគ្គិភ័យ​ដែល​ឆេះ​ផ្ទះ​១​ខ្នង​នោះ គឺ​បណ្តាល​ឆ្លង​ចរន្តអគ្គិ​សនី មិនមែន​មក​ពី​ភ្លើង​ធូប​ទេ ។ ផ្ទះ​នេះ​ត្រូវ​ភ្លើង​ឆេះ​អស់​ប្រមាណ​៨០%

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ទំហំ​១២​ម៉ែត្រ​គុណ​នឹង​៩​ម៉ែត្រ និង​លុយ​២០​ម៉ឺន​រៀល ទូ​ដាក់​ខោអាវ​២ និង​ម៉ា​ស៊ី​បោក​ខោអាវ​១​គ្រឿង​សម្លៀក​បំពាក់​អស់ទាំង​ស្រុង ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​១​គ្រឿង​និង​កងកម្លាំង​ជួយ​អន្តរាគមន៍​ពន្លត់ ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds