ក្ដៅៗ ពេលនេះ អូមីក្រុងផ្ទុះដូចទឹកបាក់ទំនប់ ថៃប្រកាសអាសន្នឡើងដល់កម្រិតទី ៤

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន Bangkok Post នៅ​ថ្ងៃ​ទី ២២ ខែ​កុម្ភៈ ឆ្នាំ ២០២២ នេះ​បាន​ឱ្យ​ដឹង​ថា ក្រសួង​សុខាភិបាល​ថៃ បាន​ដំឡើង​ការ​ប្រកាស​អាសន្ន​វីរុស​កូវីដ-១៩ ឡើង​ដល់​កម្រិត​ទី ៤ ជុំវិញ​ការ​ហក់​កើន​ករណី​ឆ្លង​វីរុស​អូមីក្រុង​ខ្លាំងក្លា​ពាសពេញ​ប្រទេស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​ជា​យ៉ាង​ណា បើ​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​កូវីដ-១៩ បាន​បញ្ជាក់​ដែរ​ថា គ្មាន​ការ lockdown ណា​ដែល​នឹង​នាំ​ស្ថានការណ៍​ផ្ទុះ​ឆ្លង​នា​ពេល​បច្ចុប្បន្ន ឱ្យ​បញ្ចប់​ទៅ​វិញ​នោះ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​ពី​ថ្ងៃ​ទី ២១ ខែ​កុម្ភៈ ឆ្នាំ ២០២២ កន្លង​ទៅ អ្នក​នាំ​ពាក្យ​ក្រសួង Rungrueng Kijphati បាន​ធ្វើ​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា មណ្ឌល​ប្រតិបត្តិការ​សង្គ្រោះ​បន្ទាន់ (EOC) របស់​ក្រសួង គឺ​បាន​សម្រេច​ចិត្ត​នឹង​ដំឡើង​កម្រិត​ប្រកាស​អាសន្ន​ពាសពេញ​ប្រទេស រួម​ទាំង​បង្កើន​​​វិធានការ​ទប់ស្កាត់​នៅ​ក្នុង​តំបន់​ដែល​មាន​ហានិភ័យ​ខ្ពស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ដំឡើង​កម្រិត​ប្រកាស​អាសន្ន​នេះ​ដែរ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ខណៈ​ចំនួន​ករណី​ឆ្លង​វីរុស​កូវីដ-១៩ ថ្មី ករណី​ធ្ងន់ធ្ងរ រួម​ទាំង​ករណី​ស្លាប់​នៅ​តែ​បន្ត​កើន​ឡើង​ឥត​ឈប់ឈរ។ ក្រោម​វិធានការណ៍​ប្រកាស​អាសន្ន​ថ្មី​នេះ​ដែរ ពលរដ្ឋ​ក្នុង​ប្រទេស​ថៃ​ទាំង​អស់ គឺ​ជំរុញ​ឱ្យ​បំពេញ​កិច្ច​ការងារ​ពី​ផ្ទះ បញ្ចៀស​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ខេត្ត-ប្រទេស (បើ​មិន​ចាំបាច់) ពន្យារ​ការ​ធ្វើ​ដំណើរ​ក្រៅ​ប្រទេស និង​ចៀសវាង​ការ​ជួបជុំ​ទ្រង់ទ្រាយ​ធំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ដែរ​ថា រយៈពេល ២៤ ម៉ោង ពោល​គឺ​កាល​ពី​ថ្ងៃ​ទី ២១ ខែ​កុម្ភៈ ឆ្នាំ ២០២២ កន្លង​ទៅ ប្រទេស​ថៃ បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូវីដ-១៩ ថ្មី​ចំនួន ១៨ ៨៨៣ ករណី និង​ករណី​ស្លាប់​ថ្មី​ចំនួន ៣២ ករណី៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds