ថែសុខភាពផង! ចាប់ពីស្អែក កម្ពុជាអាចចុះត្រជាក់ធ្លាក់ត្រឹមជាង ១០ អង្សា នៅតំបន់ទាំងនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងធនធានទឹក និង ឧតុនិយម នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ២៣ ខែកុម្ភៈ ដល់ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២២ ឱ្យបានដឹងថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីជើង (ចិន) ក្នុងកម្រិតពីខ្សោយទៅមធ្យម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖

១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល

– សីតុណ្ហភាពអប្បបរមា មានពី ១៨-២៥ °C

– សីតុណ្ហភាពអតិបរមា មានពី ២៦-៣២ °C

– ថ្ងៃទី ២៣-២៤ ខែកុម្ភៈ នៅវេលាព្រឹក បណ្តាខេត្តមួយចំនួនមានជាអាទិ៍ ៖ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន សៀមរាប សីតុណ្ហភាពអាចចុះត្រជាក់ក្នុងកម្រិតពី ១៨-២០ °C។

– រីឯសភាពការណ៍ភ្លៀង នៅក្នុងអំឡុងមួយសប្ដាហ៍ខាងមុខនេះ អាចមានក្នុងកម្រិតតិចតួចតែប៉ុណ្ណោះ។

២. បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន

– សីតុណ្ហភាពអប្បបរមា មានពី ១៧-២៣ °C

– សីតុណ្ហភាពអតិបរមា មានពី ២៥-៣១ °C

– ថ្ងៃទី ២៣-២៤ ខែកុម្ភៈ នៅវេលាព្រឹក បណ្តាខេត្តមួយចំនួនមានជាអាទិ៍ ៖ ឧត្តរមានជ័យ ព្រះវិហារ រតនគិរី និងមណ្ឌលគិរី សីតុណ្ហភាពអាចចុះត្រជាក់ក្នុងកម្រិតពី ១៧-១៩ °C និងអាចមានខ្យល់ក្នុងល្បឿនពី ១០-១៥ m/s ។

– រីឯសភាពការណ៍ភ្លៀង នៅក្នុងអំឡុងមួយសប្ដាហ៍ខាងមុខនេះ អាចមានក្នុងកម្រិតតិចតួចតែប៉ុណ្ណោះ។

៣. តំបន់មាត់សមុទ្រ

– សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C

– សីតុណ្ហភាពអតិបរមា មានពី ២៦-៣២ °C

– នឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយដោយអន្លើ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds