នេះជាមេរៀនសម្រាប់ថ្ងៃក្រោយកុំអោយធ្វេសប្រហេសទៀត! ត្រូវឆ្កែ-ឆ្មាខ្វាច បួនប្រាំថ្ងៃគិតថាមិនអី ចុងក្រោយត្រូវផុតដង្ហើមទាំងវេទនា

មហាជននៅក្នុងបណ្ដាញសង្គម បាននាំគ្នាសម្ដែងការសោកស្ដាយ និង ចូលរួមរំលែកទុ-ក្ខ ករណីក្មេងប្រុសមួយរូបបានបាត់បង់ជីវិត ក្រោយសត្វឆ្កែ និង ឆ្មាខ្វាចបានបួនប្រាំថ្ងៃ គួរឱ្យស្រណោះអាសូរបំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទិនទៅនឹងករណីខាងលើ បើតាមការបញ្ជាក់ពីបងជីដូនមួយរបស់សព ដែលមានគណនីឈ្មោះ Ah Theara បានរៀបរាប់បញ្ជាក់ឱ្យបានដឹងថា ៖ «ប្អូនជីដូនមួយខ្ញុំ គាត់បាន-ស្លា-ប់-ដោយសារឆ្កែ និង ឆ្មាខ្វាច បួនប្រាំថ្ងៃហើយ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកផ្ទះគិតថាមិនអី ព្រោះសើរស្បែកមិនបានយកទៅចាក់វ៉ាក់សាំង តែទើបតែចាប់ផ្ដើមមានអាការធ្ងន់ធ្ងរ ២ ថ្ងៃ ទើបគ្នាផុតដង្ហើមទាំងវេទនា។ សែនខ្លោចចិត្តណាស់ ចេញអាការដូចសត្វទាំងវេទនា ទាំងនិយាយទាំងកាយវិការ គឺដូចឆ្មាណាស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់ថាមិនចង់ធ្វើអ៊ីចឹងទេ តែសសៃទាញឱ្យដូចជាសត្វឆ្មា ខណៈមុនស្លា-ប់គាត់ថាគាត់ពិបាកដកដង្ហើមណាស់​ ពិបាកក្នុងខ្លួនណាស់។ ចែដឹងថាអូនឈឺចាប់ពេញខ្លួន តែមិនអាចជួយអីបានទេ សូម្បីតែដង្ហើមប្អូន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយជួបរឿងបែបនេះ ស្ត្រីខាងលើបានផ្ញើសារឱ្យបងប្អូន សូមប្រយ័ត្នកូនតូចៗ កុំឱ្យនៅជិតឆ្កែឆ្មាឱ្យសោះ ហើយបើមានស្នាមក្រចកសត្វ ត្រូវយកទៅចាក់វាក់សាំងឱ្យលឿន កុំឱ្យអ្វីៗហួសពេលដូចប្អូនប្រុសរបស់ខ្លួន៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds