កាន់តែក្ដៅហើយ!! អស់ការអត់ធ្មត់ ម៉ាដូណា សម្រេចបង្ហាញមុខអ្នកជំពាក់បំណុល ម្នាក់ៗសុទ្ធតែហាយសូរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមក មហាជនអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលមកហើយ ក្រោយពីលោក ម៉ាដូណា ទ្រហោរយំទឹកភ្នែកសស្រាក់នៅក្នុងកម្មវិធីជជែកកម្សាន្ត 3fun ពីរឿងលោកកំពុងវ័ណ្ឌ-កបំណុលតុងទីនរហូតដល់ ៥២ ៨០០០ ដុល្លារសហរដ្ឋអាមេរិកឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលនោះ លោក ម៉ាដូណា បានទម្លាយឱ្យដឹងបន្ថែមទៀតថា មូលហេតុដែលលោកផុងខ្លួនដល់ថ្នាក់ជំពាក់បំណុលលើសពីសមត្ថភាពដែលខ្លួនអាចសងរួចនេះ គឺមកពីលោកវិវឌ្ឍខ្លួនពីកូនតុងទីន ក្លាយទៅជាមេតុងទីន ហើយមកពីការទុកចិត្តកូនតុងទីនដែលសុទ្ធសឹងតែជាមិត្តភក្ដិជិតស្និទ្ធ មានខ្លះងារជាឯកឧត្តម លោកជំទាវ និង ខ្លះទៀតគឺជាអ្នកសិល្បៈល្បីឈ្មោះគិតថាគេមិនបោក តែចុងក្រោយបែរជានាំគ្នារត់គេច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយជួបបញ្ហាកូនតុងទីនបោកមួយក្ឌាំងនេះហើយ ម៉ាដូណា រៀបរាប់ទាំងអួលនិយាយមិនចង់ចេញថាដោយលោក បានលើកឡើងថា លោកបានយកដីទៅបញ្ចាំ លក់ខុនដូ លក់ឡាន និង លក់ទ្រព្យសម្បត្តិផ្សេងទៀតរបស់លោកដើម្បីសងបំណុលតុងទីនទាំងដើមទាំងការ តែយ៉ាងណាក៏នៅតែមិនគ្រប់ឡើយ ដោយលោកអះអាងថា នៅសល់ជាង ៣០ ម៉ឺនដុល្លារទៀតឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាក្រោយទម្លាយពីស្ថានភាពបំណុល និង ការតស៊ូខិតខំ ប្រឹងប្រែងសងគេដោយខ្លួនឯងហើយនោះ ស្រាប់តែថ្មីៗនេះ លោក ម៉ាដូណា ហាក់អស់ការអត់ធ្មត់យ៉ាងខ្លាំងរហូតធ្វើឱ្យលោកចាប់ផ្តើមដាច់ចិត្តទម្លាយមុខអ្នកពាក់ព័ន្ធលុយធ្វើឱ្យលោកវណ្ឌ-ក រឿងបំណុលនេះ ម្តងៗម្នាក់ៗនៅលើគណនីហ្វេសប៊ុករបស់លោក។ បន្ថែមពីលើនោះ លោកម៉ាដូណា ក៏បានបញ្ចេញអារម្មណ៍ពិតរបស់លោកតាមរយៈ Comment ឆ្លើយតបទៅកាន់មហាជននៅលើការផុសរបស់លោកផងដែរថា៖ «ខ្ញុំចេញ​លុយ​សងតុងទីងជំនួសពួកហ្នឹងឡើងចង់ឆ្គួតហើយបងប្អូន ទ្រាំមិនបានទៀតទេ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីឃើញការទម្លាយមុខនោះហើយ ក៏មានមហាជនជាច្រើនចូលទៅចែករំលែក និង សង្ឃឹមថាលោក ម៉ាដូណា នឹងទទួលបានដំណោះស្រាយពីកូនបំណុលទាំងនោះជាមិនខាន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds