ក្រសួងណែនាំឲ្យអ្នកចូលរួម និងម្ចាស់កម្មវិធី ត្រូវធ្វើតេស្តរហ័ស និងពិនិត្យលើបណ្ណចា.ក់វ៉ាក់.សាំង​ មុនចូលរួម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងសុខាភិបាល កាលពីយប់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្តី​ណែនាំ​បន្ថែម ស្តីពីការ​ពង្រឹង​ការអនុវត្ត​វិធានការ​សុខាភិបាល ក្នុងការប្រ.យុទ្ធ និងទប់ស្កាត់ការឆ្ល.ងរា.លដា.លនៃវី.រុ.សកូ.វីដ-១៩ ជាពិសេស អូ​មី​ក្រុង​ នៅក្នុងសហគមន៍។ នៅក្នុងនោះ ត្រង់ចំណុច «ឃ» ស្ដីអំពីការជួបជុំដែលមានមនុស្សម្នាច្រើនកុះករ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

_ លើកទឹកចិត្តដល់ប្រជាជនទូទៅ និងអ្នករៀបចំការជួបជុំមនុស្ស ឬសកម្មភាពសង្គមដទៃទៀត មានជាអាទិ៍ កម្មវិធីសាសនា កម្មវិធីប្រពៃណី ឬកម្មវិធីអាពាហ៍ពិពាហ៍ កម្មវិធីកីឡា ឬកម្មវិធីកំសាន្តប្រមូលផ្តុំនានា ក្រសួងសុខាភិបាលសូមលើកទឹកចិត្តឱ្យធ្វើការកាត់បន្ថយចំនួនអ្នកចូលរួមក្នុងកម្មវិធីទាំងនេះ ឱ្យនៅកម្រិតអប្បបរមា ដើម្បីធានាបាន នូវការអនុវត្តន៍វិធានគម្លាតសុវត្ថិភាពបុគ្គល / និងសង្គម ក្នុងបរិយាកាសដែលមានរំហូរខ្យល់ចេញចូលគ្រប់គ្រាន់ ស្របតាមស្ថានភាពជាក់ស្តែងនៃទីតាំងកម្មវិធីនីមួយៗ និងរក្សាបាននូវអនាម័យដៃ និងផ្លូវដង្ហើមបានត្រឹមត្រូវ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

_ លើកទឹកចិត្តដល់អ្នករៀបចំកម្មវិធី និងអ្នកចូលរួមទាំងអស់ ធ្វើតេស្តរហ័សរក​អង់ទីហ្សែន​កូ.វី.ដ-១៩ ដោយខ្លួនឯង មុននឹងទៅចូលរួមកម្មវិធីជួបជុំក្នុងកម្រិតអប្បបរមាណាមួយ និងមិនត្រូវទៅចូលរួមកម្មវិធីណាមួយនោះ ក្នុងករណីដែលបុគ្គលខ្លួនឯងមិនមានសុវ.ត្ថិភាព ឬមានរោ.គសញ្ញាសង្ស័.យជំ.ងឺកូ.វី.ដ-១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

_ ម្ចាស់កម្មវិធីត្រូវចាត់ចែងឱ្យមានការពិនិត្យលើបណ្ណចា.ក់.វ៉ាក់.សាំ.ងកូ.វីដ-១៩ និងយកសំណាកធ្វើតេស្តអ្នកដែលពុំទាន់បានធ្វើតេស្តរហ័ស មុនអនុញ្ញាតឱ្យចូលរួមកម្មវិធី ដោយត្រូវរៀបចំក្រុមការងារដែលមានសុខភាពល្អ ចេះធ្វើតេស្តរហ័សរកអង់ទីហ្សែន

កូ.វីដ-១៩ ធ្វើការយកវត្ថុសំណាកធ្វើតេស្ត ដោយអនុវត្តទៅតាមការណៃនាំពីរបៀបធ្វើតេស្តទៅតាមប្រភេទតេស្តរហ័សនីមួយៗ ដោយត្រូវប្រើប្រាស់តែឧបករណ៍តេស្តដែលមានការទទួលស្គាល់ពី ក្រសួងសុខាភិបាល ព្រមទាំងត្រូវវេចខ្ចប់កាកសំណល់ដែល បានធ្វើតេស្តរហ័សរួច ឱ្យបានត្រឹមត្រូវ និងមានសុវ.ត្ថិភាពមុននឹងយកទៅកំ.ទេ.ចចោ.ល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុគ្គលដែលត្រូវបានរកឃើញវិជ្ជមានកូ.វី.ដ-១៩ ត្រូវអនុញ្ញាតឱ្យត្រឡប់ទៅធ្វើការព្យា.បាលនៅផ្ទះ តាមមធ្យោបាយសមស្រប និងមានសុ.វត្ថិភាព។

ទទួលបានសេចក្តីណែនាំនេះ សូមអាជ្ញាធរមានសមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋ មេត្តាចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds