ចាប់បានបុរសបន្លំខ្លួនជាបុគ្គលិកធនាគារអេស៊ីលីដា បោកនាយកសាលា ELT អស់ជាង ៧ពាន់ដុល្លារ

ជនខិលខូច​ម្នាក់​ជំនាញ​ខាង​ឆ​បោ​.​កតាម​ប្រព័ន្ធ​ទូរស័ព្ទ​ថា​ត្រូវ​រង្វាន់​ពី​ក្រុម​នេះ ពី​ក្រុមហ៊ុន​នោះ ពេល​នេះ​ជាប់អន្ទាក់​របស់​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ហើយ ហើយ​ក៏​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​តុលាការ កាលពី​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២២ ដើម្បី​បើក​ការ​ស៊ើបសួរ និង​ចោ-ទប្រកាន់​ជា​ផ្លូវការ រួច​ឃុំខ្លួ-ន-​ដា-ក់​ពន្ធ-នា-គា-រ​ជា​បណ្តោះអាសន្ន ដូច្នេះ​សូម​បងប្អូន​ធ្លាប់​រង​គ្រោះ​មើល​មុខ​គាត់​ឲ្យ​ច្បាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនសង្ស័យ​ខាងលើ​នេះ មានឈ្មោះ យ​ត ដា​ណែ​ត ហៅ ង៉ែត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា នាយការិយាល័យ​នគរបាល​ព្រ-ហ្មទ-ណ្ឌ​កម្រិ-ត​ស្រាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២២ កម្លាំង​ការិយាល័យ​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដូច​មានឈ្មោះ​ខាងលើ​នេះ នៅ​ចំណុច​ផ្ទះសំណាក់ យីហោ «​ឌី​មនោ​រម្យ​» ផ្លូវ​លេខ​៣៧១ ស្ថិត​ក្នុង​សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធ​ប-ទល្មើ-ស ឆ​បោ​.-​ក (​អះអាង​តាម​ទូរស័ព្ទ​ប្រាប់​ជន​រង​គ្រោះ​ថា ខ្លួន​ជា​បុគ្គលិក​ធនាគារ​អេ​ស៊ី​លី​ដា រូ​ច​ណែនាំ​ឲ្យ​ជន​រង​គ្រោះ​បំពេញ​លក្ខខណ្ឌ​តាម​ការ​ណែនាំ​របស់​ខ្លួន ហើយ​ដក​យក​ប្រាក់​ចំនួន​៧ ២០០ ដុល្លារ​អា​មេ​រិ​ក ពី​ក្នុង​គណនី​ធនាគារ​អេ​ស៊ី​លី​ដា​របស់​ជន​រង​គ្រោះ​) ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​វេលា​រសៀល​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២១ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយ​គ្នា​នោះ សមត្ថកិច្ច​ក៏​បាន​ចាប់​យក​វត្ថុ​តាង​រួម​មាន ទូរស័ព្ទ​ដៃ​ម៉ាក​សាំ​សុង អា​១០​អេស ពណ៌​ខ្មៅ ស៊ី​មកា​ត​លេខ ០៨៦ ៥០០ ០៥០ ចំនួន​១​គ្រឿង ។ ចំណែក​ជន​រង​គ្រោះ​ក្នុង​អំពើ​ឆ​បោ​.​ក​នេះ មានឈ្មោះ ជាង យី ភេទ​ប្រុស អាយុ​៧១​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៧​អឺ​០+៩​អឺ​០ ផ្លូវ​លេខ​១៣៦ ស្ថិត​ក្នុងភូមិ​២ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មុខរបរ​នាយក​សាលា ELT ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ប៊ុ​ន សត្យា បន្ត​ថា មុន​ពេល​កើតហេតុ កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២១ គឺ​មាន​ករណី​ឆ​បោ​.​-កមួយ​យក​ប្រាក់​អស់​ចំនួន​ជាង​៧ ០០០ ដុល្លារ​អា​មេ​រិ​ក ដែល​ប្រព្រឹត្តិ​នៅ​រាជធានី​ភ្នំពេញ ពី​ជន​រង​គ្រោះ​ឈ្មោះ ជាង យី ភេទ​ប្រុស ជា​នាយក​សាលា ELT ហើយ​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ចំនួន​៣​នាក់ ក្នុង​នោះ​មាន ១- ឈ្មោះ យ​ត ដា​ណែ​ត ហៅ ង៉ែត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ និង​បក្ខពួក ២-​ឈ្មោះ ប៊ី ភេទ​ប្រុស អាយុ​ប្រហែល​៣៧​ឆ្នាំ និង​៣- ឈ្មោះ ស្នា ភេទ​ប្រុស អាយុ​ប្រហែល​២៨ ឆ្នាំ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត​ថា ហើយ​ជនសង្ស័យ​ឈ្មោះ ស្នា បាន​ប្រើ​លេខ​ទូរស័ព្ទ​ដៃ ០៦១ ៦៦០ ៣៧៣ និង​លេខ ០១១ ៤៩៥ ៣២១ តេ​ទាក់ទង​ទៅ​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ ដោយ​និយាយ​ប្រាប់​ជន​រង​គ្រោះ​អំពី​សេវាកម្ម​អេ​ស៊ី​លី​ដា​ម៉ូ​ប៊ែ​ល​ថា មាន​ទឹកប្រាក់​ជា​រង្វាន់ ដោយ​ណែនាំ​ឲ្យ​អតិថិជន​ចូល​ទៅ​ក្នុង​កម្មវិធី​អេ​ស៊ី​លី​ដា​ម៉ូ​ប៊ែ​ល រួច​ចុច​ប៊ូ​តុង​ដក​ប្រាក់​រហ័ស ដើម្បី​ដក​ប្រាក់ ដោយ​កុហក​ជន​រង​គ្រោះ​ថា ជា​ទឹកប្រាក់​រង្វាន់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត​ថា នៅ​ពេល​ដែល​ជន​រង​គ្រោះ​បញ្ចូល​ទឹកប្រាក់​ហើយ រួច​ឲ្យ​ចុច​លើ​ពាក្យ​ថា បង្កើត ចំនួន​៨​ដង ពេល​នោះ​ទឹកប្រាក់​នៅ​ក្នុង​គណនី​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​ផ្ទេរ​ចេញ​ដោយ​ធនាគារ​អេ​ស៊ី​លី​ដា ហើយ​ធនាគារ​អេ​ស៊ី​លី​ដា នឹង​ផ្ញើ​លេខ​កូដ​សម្ងាត់​ចំនួន​៦​ខ្ទង់​ត្រឡប់​មក​វិញ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​នោះ​ឈ្មោះ ស្នា បាន​សួរ​ជន​រង​គ្រោះ​ថា មាន​ឃើញ​លេខ​សម្ងាត់​ចំនួន​៦​ខ្ទង់​បង្ហាញ​លើ​ទូរស័ព្ទ​ដៃ​ជន​រង​គ្រោះ​ដែរ​ឬទេ? បើ​ឃើញ​សូម​អាន​លេខ​សម្ងាត់​ចំនួន​៦​ខ្ទង់​នោះ​មក​ប្រាប់​គេ​(ជនសង្ស័យ​) បន្ទាប់​ពី​ជន​រង​គ្រោះ​បាន​អាន​លេខ​សម្ងាត់​ចំនួន​៦​ខ្ទង់​នោះ​ប្រាប់​ទៅ​ឈ្មោះ ស្នា ហើយ​ឈ្មោះ​ស្នា​នោះ​ក៏​បាន​ឲ្យ​ទៅ​ឈ្មោះ យ​ត ដា​ណែ​ត ហៅ ង៉ែត ជា​អ្នក​កត់​លេខ​សម្ងាត់​ដែល​ជន​រង​គ្រោះ​ប្រាប់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត​ទៀត​ថា បន្ទាប់​មក​ឈ្មោះ យ​ត ដា​ណែ​ត ហៅ ង៉ែត ក៏​បាន​ប្រាប់​លេខ​កូដ​សម្ងាត់​នេះ​ទៅ​កាន់​ឈ្មោះ ប៊ី ដែល​អង្គុយ​រង់ចាំ​នៅ​ទូរ​អេ​ធី​អឹ​ម​របស់​ធនាគារ​អេ​ស៊ី​លី​ដា​ជា​ស្រេច​នោះ រួច​ហើយ​ឈ្មោះ ប៊ី ក៏​បាន​ដក​ប្រាក់​តាម​លេខ​សម្ងាត់ យក​ពី​គណនី​របស់​ជន​រង​គ្រោះ​បាន​ចំនួន​ ៧ ២០០ ដុល្លារ​អា​មេ​រិ​ក រួច​រត់គេច​ខ្លួន​បាត់​តែ​ម្តង ។ នេះ​ជា​ល្បិច​ជនខិលខូច​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ហើយ​ជំនាញ​ខាង​ឆ​បោ​.​ក​ប្រាក់​បងប្អូន​តាម​ទូរស័ព្ទ​ថា​ត្រូវ​រង្វាន់ តែ​ពេល​នេះ​នៅ​ទីបំផុត​គេច​មិន​ផុត​ពី​ព-ន្ធ-នា-គារ​ឡើយ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds