អត់ដែរដឹងសោះ! តាមពិត កីឡាករ ឡេង ណូរ៉ា ធ្លាប់ជាកុមារម្នាក់ដែលរស់នៅក្នុងអង្គការ ឥឡូវក្លាយជាកីឡាករតំណាងជាតិ

ឡេង​ ណូរ៉ា​ បាត់បង់ឪពុកជនជាតិហ្គាណា​ តាំងពីគេអាយុ៦ឆ្នាំ។ យុវជនរូបនេះ​ ស្ថិតក្នុងបន្ទុកដែលមានកូន៤នាក់​ មុនពេលម្តាយយកទៅដាក់នៅមណ្ឌលកុមារកំព្រាមួយនាសង្កាត់ភ្នំពេញថ្មី។

នៅអង្គការនោះ​ ណូរ៉ា​ ទទួលបានការមេីលថែ​ រៀនសូត្រ​ និងផ្តេីមលេងបាល់ទាត់រហូតវិវត្តខ្លួនមកជាប់ក្រុមយុវជន U15 វិសាខា​ នាឆ្នាំ​ 2019។ ណូរ៉ា​ ឈ្នះពានមួយចំនួននៅទីនោះដូចជា​ ពានជេីងឯកវិទ្យាល័យ, Soccer League, ជេីងឯកយុវជន​ FFC, KMH CUP U18 មុនផ្ទេរទៅព្រៃវែង នៅឆ្នាំ២០២១​ និងទេីបត្រឡប់មកក្រុមធំវិសាខាវិញនៅឆ្នាំ២០២២នេះ។

ក្នុងក្រុមជម្រេីសជាតិ​ គេជាប់តាំងពីឈុត​ U15, U23 និងក្លាយជាកីឡាករក្មេងជាងគេបង្ហាញខ្លួនអោយក្រុមធំក្នុងជំនួប​តទល់អ៊ីរ៉ាក់​ ប្រចាំវគ្គជម្រុះវ៉េីលខាប់។ ​បច្ចុប្បន្ន​គេមានវ័យ​ 17 ឆ្នាំក្មេងជាងគេទី២ក្នុងក្រុម​ U23 បន្ទាប់ពី​ ស៊ិន​ សុវណ្ណមករា។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds