ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥៥២នាក់បន្ថែម ប្រភេទ អូមីក្រុង ទាំងអស់ …
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២២ នេះក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសជូនដំណឹងដល់សាធារណៈទូទាំងប្រទេសឲ្យបានជ្រាបថា ក្រសួងបានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៥៥២នាក់បន្ថែម ជាប្រភេទ អូមីក្រុង ទាំងអស់ (លទ្ធផលបញ្ជាក់ដោយ PCR)។
យ៉ាងណាមិញក្រសួងបានធ្វើការបញ្ជាក់បន្ថែមថា នៅក្នុងចំណោមអ្នកជំងឺទាំង ៥៥២នាក់ រកឃើញអ្នកឆ្លងនៅក្នុងសហគមន៍ចំនួន ៥៣៩ ករណីនាំចូលចំនួន ១៣ ករណីជាសះស្បើយ ២៨៥នាក់ករណីស្លា.ប់ ០នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ០នាក់) ៕