ឧកញ៉ា គីម ហ៊ាង ចេញលិខិតសូមទោសដល់ប្រជាជនកម្ពុជា ដែលលោកនិយាយប៉ះពាល់វប្បធម៌ជាតិ

ភ្នំពេញ៖ បន្ទាប់ពីមានការប្រតិកម្មជាច្រើន ជុំវិញការលើកឡើងប៉ះពាល់ដល់វប្បធម៌កម្ពុជា ពិសេសតំបន់វប្បធម៌សៀមរាបអង្គរឧកញ៉ា គីម ហ៊ាង អ្នករកស៊ីក្នុងវិស័យអចលនទ្រព្យ ចេញលិខិតសូមទោសជាសាធារណៈ ដល់ប្រជាជនកម្ពុជា ដែលលោកបានបង្កើតឡើងដោយអចេតនា ប៉ះពាល់វប្បធម៌ជាតិ។

ក្នុងលិខិតរបស់លោកនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ឧកញ៉ា គីម ហ៊ាង បានអោយដឹងថា «ខ្ញុំបាទសូមលំឱនកាយ លើកម្រាមដៃដប់ ដើម្បីសូមទោសជាសាធារណៈ ដល់ប្រជាជនកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ពិសេសដល់ថ្នាក់ដឹកនាំប្រទេស ចំពោះកំហុស ដែលខ្ញុំបាទបានបង្កើតឡើងដោយអចេតនាកាលពីថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីរួមខេត្តសៀមរាប»

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds