រុស្សី ដាក់ពង្រាយ យន្តហោះចម្បាំងនឹងមីស៊ីលល្បឿនលឿន មូលដ្ឋានទ័ព របស់ខ្លួនដែលនៅប្រទេសស៊ីរី

បរទេស៖ កាលពីថ្ងៃអង្គារ ប្រទេសរុស្សីបានធ្វើការដាក់ពង្រាយ យន្តហោះចម្បាំងប្រភេទ MiG-31K ជាច្រើនគ្រឿងព្រមទាំង មីស៊ីលល្បឿនលឿន ជាងសម្លេងនិងយន្តហោះយុទ្ធសាស្ត្រ សម្រាប់ទំលាក់គ្រាប់បែក ធ្វើដំណើរចំងាយឆ្ងាយ Tupolev Tu-22M ផ្សេងទៀតទៅដល់មូលដ្ឋានទ័ព របស់ខ្លួនដែលនៅប្រទេសស៊ីរីហើយ។

ការបញ្ចូនសពា្វវុធដ៏ច្រើនបែបនេះ ធ្វើឡើងគឺដើម្បីត្រៀមខ្លួនក្នុងការបើក សមយុទ្ធយោធាទ្រង់ទ្រាយធំមួយ នៅភាគខាងកើតនៃ សមុទ្រមេឌីទែរ៉ាណេដែលជា ផ្នែកមួយនៃការប្រឈមមុខដាក់គ្នា រវាងរុស្សីនិងអ៊ុយក្រែនព្រមទាំងអឺរ៉ុបផងដែរ។

រំលឹកដែរថាកាលពីថ្ងៃទី២០ ខែមករាកន្លងមក រដ្ឋាភិបាលក្រុងមូស្គូបានប្រកាសហើយថា កងកម្លាំងកងទ័ពជើងទឹករបស់ខ្លួន នឹងបើកដំណើរការសមយុទ្ធយោធាដ៏ធំមួយ ចាប់ពីសមុទ្រប៉ាស៊ីហ្វិក ទៅដល់សមុទ្រអាត្លង់ទិគ ដែលក្នុងនោះមានការចូលរួម ពីសំណាក់យោធាជាង ១០០០០នាក់ និងនាវាចម្បាំង ១៤០គ្រៀង ព្រមទាំងយន្តហោះចម្បាំងផង៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds