ចាប់ពីថ្ងៃទី ១៦-២២ ខែកុម្ភៈ កម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន លាយឡំបាតុភូតផ្គរ រន្ទះ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុយម បានអំពាវនាវ ដល់ប្រពលរដ្ឋ មានការប្រុងប្រយ័ត្ន ដោយសារនៅពេលខាងមុខនេះ នឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន លាយឡំបាតុភូតផ្គរ រន្ទះ ។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹក នៅថ្ងៃទី១៥ កុម្ភៈ នេះ។

សេចក្តីជូនដំណឹងបានអោយដឹងថា ចាប់ពីថ្ងៃទី ១៦-២២ ខែកុម្ភៈ ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីសម្ពាធទាប (ឥណ្ឌូនេស៊ី និងឥណ្ឌ) ក្នុងកម្រិតពីខ្សោយទៅមធ្យម ។ ទន្ទឹមនោះក៏នឹងអាចកើតមានឡើង នូវសម្ពាធទាបតូចៗ ជាលក្ខណៈឡូកាល់ (Local) ដោយអន្លើផងដែរ ។

ក្រសួងបានលើកឡើងថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ បណ្ដាខេត្តនៅតំបន់វាលទំនាប កណ្ដាលមានសីតុណ្ហភាព អប្បបរមា មានពី ២២-២៥ អង្សាសេសីតុណ្ហភាពនិងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤អង្សាសេ។ អាចមានភ្លៀង ក្នុងកម្រិតពីតិចទៅបង្គួរ ជាទូទៅលាយឡំនឹងផ្គរ រន្ទះ ។ ក្នុងនោះខេត្តកំពង់ធំ , កំពង់ឆ្នាំង ពោធិ៍សាត់, បាត់ដំបង , បន្ទាយមានជ័យ និងប៉ៃលិន អាចមានភ្លៀង ច្រើនដោយអន្លើ ។

ចំណែកបណ្តា ខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមា មានពី ២១-២៤អង្សាសេនឹងសីតុណ្ហភាព អតិបរមា មានពី ៣១-៣៣ អង្សាសេអាចមានភ្លៀង ក្នុងកម្រិតពីតិចទៅមធ្យមលាយឡំ និងផ្គរ រន្ទះ ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds