ឃើញប្អូនស្រីលង់ទឹកបងប្រុសចុះជួយបែរជាលង់ទឹកស្ទឹងស្ល..ា..ប់ទាំង2នាក់បងប្អូនបង្កើតយ៉ាងអាណោចអធម័នៅស្រុកព្រៃកប្បាស

ខេត្តតាកែវ៖ ក្មេងស្រីអាយុ7ឆ្នាំម្នាក់នឹងក្មេងប្រុសអាយុ11ឆ្នាំម្នាក់ត្រូវជាបងប្អូនបង្កើតនឹងគ្នាខណៈដែលឪពុកម្តាយរវល់ទៅធ្វើការផ្ញើកូនឲ្យជីដូននិងបងជួយមើលអោយហើយក្មេងទាំង២នាក់ទៅតាមអ៊ុំបង់សំណាញ់ប្អូនស្រីចុះលេងទឹកបណ្តាលឲ្យលង់បងប្រុសក៏ចុះជួយបែជសលង់ទឹកស្ទឹងស្ល..ា..ប់ទាំង២នាក់បងប្អូនយ៉ាងអាណោចអាធ័ម។
ករណីក្មេងលង់ទឹកនេះបានកើតឡើងកាលពីវេលាម៉ោង២ៈ១៥នាទីរសៀលថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២២ស្ថិតក្នុងភូមិ កំពង់លាវ ឃុំ កំពង់រាប ស្រុក ព្រៃកប្បាស ខេត្ត តាកែវ។

បើតាមសាច់ញាតិក្មេងរងគ្រោះខាងលើបានឲ្យដឹងថា៖នៅមុនពេលកើតហេតុអ៊ុំប្រុសបង្កើតបានទៅបង់សំណាញ់នៅស្ទឹងចុងភូមិហើយក្មួយទាំង២នាក់ទៅតាមមើលអ៊ុំបង់សំណាញ់តែអុំដេញអោយមកផ្ទះវិញ។

ប្រភពដដែលបានបន្តទៀតថា៖ក្មេងប្រុសស្រីទាំង២នាក់បានមកផ្ទះវិញហើយត្រឡប់ទៅមើលអ៊ុំបង់សំណាញ់ម្តងទៀតប៉ុន្តែដល់ពាក់កណ្តាលផ្លូវស្រាប់តែក្មេងស្រីត្រូវជាប្អូនបានចុះលេងទឹកស្ទឹងបណ្តាលឲ្យលង់នូវពេលឃើញប្អូនស្រីលង់បងប្រុសក៏បានចុះជួយតែអកុសលបណ្តាលឲ្យលង់ទឹកស្ទឹងស្ល..ា..ប់បាត់បង់ជី.វិ.តទាំង២នាក់បងប្អូនតែម្តង។

ក្មេងទាំង២នាក់បងប្អូនដែលលង់ទឹកស្ទឹងស្ល..ា..ប់នោះ ទី១.មានឈ្មោះ លុយ លីលី ភេទស្រី អាយុ៧ឆ្នាំ និងក្មេងប្រុស ទី២.ឈ្មោះ លុយ វណ្ណៈ អាយុ១១ឆ្នាំ ដែលមានឪពុកឈ្មោះ ឈី លីម អាយុ៣០ឆ្នាំជាងមានមុខរបររត់តុនៅភ្នំពេញនិងម្តាយឈ្មោះ យ៉ែម ស្រីអូន អាយុ៣០ឆ្នាំជាងមានមុខរបរធ្វើការរោងចក្ររស់នៅភូមិ កំពង់លាវ ឃុំ កំពង់រាប ស្រុក ព្រៃកប្បាស ខេត្ត តាកែវ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើសមត្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យបានចុះពិនិត្យនិងធ្វើកោសល្យវិច័យលើសាកសពក្មេងរងគ្រោះទាំង២នាក់ក្រោយពីធ្វើកោសល្យវិច័យរួចមកសមត្ថកិច្ចនិងគ្រូពេទ្យបានបញ្ជាក់ថា៖សពក្មេងទាំងពីរនាក់ពិតជាស្លាប់ដោយសារលង់ទឹកស្ល..ា..ប់ពិតប្រាកដមែននិងបានប្រគល់សាក.ស.ពក្មេងទាំង២នាក់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds