ទោះបីម្ដាយចែកឋានហើយក៏ដោយ !តារាប្រុស២ដួង បង្ហាយក្ដីគោរពស្រលាញ់ថ្ងៃទិវានៃក្ដីស្រលាញ់

ភ្នំពេញ៖ ថ្ងៃ១៤ កុម្ភៈ​ គឺជា​ថ្ងៃដែលមនុស្ស​ម្នារ​ភាគ​ច្រើន​តែង​តែបង្ហាញក្ដីស្រលាញ់ទៅកាន់​​អ្នកស្និតស្នាលជុំវិញ​ខ្លួនដូចជា គ្រួសារ បងប្អូន មិត្ត​ភ័ក្តិ​ និង​គូសង្សារ​ជាដើម ។ ហើយនៅក្នុងថ្ងៃ Valentine Day ឬទិវានៃក្តីស្រឡាញ់នេះ គេក៏ឃើញមានតារាល្បីៗជាច្រើនបានបង្ហាញក្ដីស្រលាញ់ទៅកាន់មនុស្សពិសេសរបស់ពួកផងដែរ ។

ដូចគ្នាតារាសម្ដែង និងតារាចម្រៀងល្បីចំនួនពីរដួង ក៏បានបង្ហាញក្តីស្រលាញ់ទៅកាន់អ្នកម្តាយរបស់ពួកគេផង​ដែរ បើទោះបីជាម្ដាយរបស់អ្នកទាំងពីរបានចែកឋានទៅជាច្រើនខែឆ្នាំហើយក៏ដោយ ។ ដោយតារា២ដួងនោះមានដូចជា៖

 

១, តារាចម្រៀងលោក ឆន សុវណ្ណារាជ បានបង្ហោះរូបភាពជាច្រើនជាមួយម្តាយជាទីស្រលាញ់ដែលគាត់ស្លាប់អស់ពេលជិត១ឆ្នាំ ហើយនៅក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់នេះដែរ ក៏មិនសុខពីឆ្នាំរាល់ដងដែរ ដោយលោក បង្ហាញ​ក្តី​ស្រលាញ់កាន់អ្នកម្តាយដែលបានចែនឋានទៅយ៉ាងដូច្នេះថា៖ «រីករាយថ្ងៃបុណ្យនៃក្តីស្រលាញ់អ្នកម្តាយរបស់កូន​អើយ ទោះឆ្នាំនេះមិនដូចឆ្នាំមុនៗ ក៏កូននៅតែធ្វើសំរាប់ម៉ាក់ដដែល ទោះម៉ាក់នៅឆ្ញាយទៅដល់ឋានសួត៏ក៏ដោយ តែម៉ាក់ស្ថិតនៅក្នុងបេះដូងកូនប្រុសម្នាក់នេះជារៀងរហូត នៅលើលោកនេះកូនស្រលាញ់ម៉ាក់ជាងគេ Love you mum» ។

២. តារាសម្តែងលោក អ៊ុន សិទ្ធា ក៏មិនសុខគ្នាលោក ឆន សុវណ្ណារាជ នោះដែរ លោកបានបង្ហោះរូបភាជាច្រើនជាមួយអ្នកម្តាយជាទីស្រលាញ់ ដោយភ្ជាប់ជាមួយសំណេរខ្លីថា៖ «បំពេរម៉ែ​ នឹកណាស់» ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds