លោក ឌួង ងៀប ត្រូវបានសមត្ថកិច្ចបានចាប់ខ្លួន ក្រោយទទួលពាក្យបណ្តឹងពីបទឆបោកជនជាតិតៃវ៉ាន់…
ភ្នំពេញ ៖ដូចដែលប្រិយមិត្តបានជ្រាបហើយថានៅកាលពីព្រឹកថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០២២ បានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយលោកឯកឧត្តម ឌួង ងៀប ប្រកាសថាគាត់ត្រូវបានរងនូវអំ ពើអ យុត្តិធម៌ ក្រោមការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញ ប្រែពី ស ទៅ ខ្មៅ ចោទប្រកាន់ខ្ញុំបាទថា បានឆបោកជនជាតិតៃវ៉ាន់។
យ៉ាងណាមិញ លោក ឌួង ងៀប បានសម្រេចចិត្តឈរចាំនៅមុខមណ្ឌលអប់រំកែប្រែទីមួយ ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយលោកបានអះអាងនៅចំពោះមុខអ្នកសារព័ត៌មានថា «លោកហ្នឹងដើរចូល គុ ក ដោ យខ្លួនឯង» បន្ទាប់ពីទទួលរងរឿងអយុត្តិធម៌នៅសាលាដំបូងរាជធានីភ្នំពេញ។
ជាមួយគ្នានោះ លោក ឌួង ងៀប ក៏បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ឱ្យជួយអន្តាគមន៍លើសំណុំរឿងលោកផងដែរ