ទ្រាំលែងបាន! លោកប៊ុន ផាក ចេញមុខបដិសេធថា ខ្លួនមិនមែនជាគ្រូជោគជ័យនោះទេ ដោយសារតែ…
លោកអ្នកបាន ជ្រាបរួចមកហើយថា លោក ប៊ុន ផាក ត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើន រួមនឹងអ្នកសារព័ត៌មាន ហៅលោកថា ជាគ្រូជោគជ័យ ក្រោយពីរូបលោក បានមានទំនាក់ទំនងស្នេហាជាមួយកញ្ញា ស៊ាន ធារី ម្ចាស់ហាងV Shopនោះ។
ការហៅលោកថា ជាគ្រូជោគជ័យ បានកើតឡើងអស់រយៈពេលជាយូរមកហើយដែរ ដោយមិនដែលឃើញលោកធ្វើការប្រតិកម្មបែបណានោះឡើយ។ ប៉ុន្តែនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ទំនងជាទ្រាំនឹងការហៅពាក្យនេះលែងបាន ទើបលោកធ្វើការបង្ហោះសារឆ្លើយតបតែម្ដង។
បង្ហោះភ្ជាប់ជាមួយរូបថត១សន្លឹក លោក ប៊ុន ផាក បានបញ្ជាក់ដូច្នេះថា «ខ្ញុំមិនមែនជាគ្រូជោគជ័យទេ ព្រោះខ្ញុំមិនធ្លាប់បានបង្រៀនអ្នកណាម្នាក់ពីទ្រឹស្តីជោគជ័យ ហើយក៏មិនធ្លាប់ជោគជ័យខ្លួនឯងម្តងក្នុងជីវិតនៅឡើយទេ។ ខ្ញុំជាសហគ្រិនមួយរូបដែលដួលងើបៗជាច្រើនដង ហើយនៅតែកំពុងធ្វើការតស៊ូនៅឡើយ»។
លោកសង្កត់ធ្ងន់ថា «ទំនាក់ទំនងស្នេហាចុងក្រោយរបស់ខ្ញុំជារឿងឯកជន ជាមនោសញ្ចេតនាផ្ទាល់ខ្លួនរវាងមនុស្សពីរនាក់ វាមិនបានបញ្ជាក់ថា ខ្ញុំជាបុគ្គលបែបណាឡើយ តែវាសំខាន់ណាស់ ដែលបងប្អូនមួយចំនួនត្រូវមើលរឿងមួយអោយបានគ្រប់ជ្រុង មុននឹងធ្វើការវិនិច្ឆ័យអ្វីមួយ»។
សហគ្រិនវ័យក្មេងរូបនេះ បានបញ្ជាក់ទៀតថា «ខ្ញុំសូមអធ្យាស្រ័យបើសិនជាវាធ្វើអោយប៉ះពាល់អារម្មណ៍ តែខ្ញុំសូមច្រានចោលនូវការរិះគន់ខុសទំនងរបស់បុគ្គលមួយចំនួនដែលមិនធ្លាប់សូម្បីតែស្គាល់ខ្ញុំបានម្តង។ -ហាមរិះគន់ស្រោមជើង»។
គួរបញ្ជាក់ថា កាលពីចុងឆ្នាំ២០២១ លោក ជា ចាន់តុលា បានទម្លាយរឿងជនទី៣ ឆ..ក់យកស្នេហារយៈពេលជិត៥ឆ្នាំរបស់ខ្លួន ធ្វើឲ្យល្បីកក្រើកខ្លាំងណាស់ ក្នុងបណ្ដាញសង្គម ដោយភាគច្រើនសុទ្ធតែសម្ដែងការអាណិតចំពោះបុរសកម្សត់ស្នេហ៍រូបនេះ។
ក្រោយមក គេក៏ដឹងថា ជនទី៣ ដែលលោកតុលា បានទម្លាយនោះ ជាលោកប៊ុន ផាក ដែលគ្រប់គ្នាហៅលោកថា ជាគ្រូជោគជ័យ ធ្វើឲ្យរឿងនេះ កាន់តែក្ដៅគគុករហូតមានការប្ដឹងផ្ដល់គ្នាទៀតផង។ ទោះយ៉ាងណា ក្រោយមកទៀត បញ្ហាទាំងនេះ ក៏ត្រូវបានដោះស្រាយបញ្ចប់ ដោយលោក ប៊ុន ផាក មានសេរីភាពឡើងវិញ , លោក ជា ចាន់តុលា និងកញ្ញា ស៊ាន ធារី ចែកផ្លូវគ្នាដើររៀងៗខ្លួន។
រហូតមកដល់ពេលនេះ លោក ជា ចាន់តុលា គេមិនដឹងថា រកឃើញម្ចាស់បេះដូងហើយ ឬយ៉ាងណានោះទេ។ ចំណែក លោក ប៊ុន ផាក និងកញ្ញា ស៊ាន ធារី នៅតែបន្តស្រឡាញ់គ្នាយ៉ាងមានក្ដីសុខរហូតមកដល់ពេលនេះ។ តែស្នេហារបស់ពួកគេនៅតែមានការរិះគន់ និងគេតែងហៅលោកថា ជាគ្រូ ជោគជ័យ ទើបពេលនេះ លោកដាច់ចិត្តធ្វើឆ្លើយតបទៅនឹងការហៅឈ្មោះលោកថា ជាគ្រូជោគជ័យនេះតែម្ដង៕