រស់នៅជាមួយប្រពន្ធរឺតាមម៉ែ!! បុរសម្នាក់ក្រោយរៀបការចប់សព្វគ្រប់ ស្រាប់តែកូនកម្លោះ យំតាមម៉ែត្រលប់ទៅស្រុកវិញ…(មានវីដេអូ)

 

ជាទូទៅកូនប្រុសកូនស្រីនៅពេលដែលធំពេញវ័យ ត្រូវបានម្ដាយឪពុកធ្វើការទំនុកបម្រុងទុកដាក់ឲ្យមានគូរស្រករ នៅក្នុងការបង្កើតនូវក្រុមគ្រួសារ ក្នុងការបង្កើតតពូជពង្សវង្សត្រកូលបន្ដពីមួយជំនាន់ទៅមួយជំនាន់។ ក្រោយពីរៀបការួចគេសង្កេតឃើញមានអ្នកខ្លះទៅធ្វើការស់នៅជួបជុំជាមួយឪពុកម្ដាយក្មេកខាងស្រី ចំណែកឯអ្នកខ្លះទៅក៏ធ្វើការរស់នៅទីលំនៅឋានដាច់ដោយឡែកពីឪពុកម្ដាយទាំងសងខាងផងដែរ។

 

ជាងនេះផងដែរនៅលើគណនី TikTok មួយដែលមានឈ្មោះថា Channechane0 ដែលជាគណនីTikTok របស់កូនក្រមុំ បានបង្ហោះវីដេអូពីស្វាមីរបស់ខ្លួនកំពុងតែធ្វើការទ្រហ៊ោយំ ក្រោយពីម្ដាយបានរបស់កូនកម្លោះបានធ្វើការត្រលប់ទៅស្រុកកំណើតវិញ បន្ទាប់ពីពិធីមង្គលការរបស់កូនបានចប់សព្វគ្រប់រួចរាល់ កូនកំលោះអាយុ២០ឆ្នាំ ។

 

នៅក្នុងវីដេអូនោះដែរ គេឃើញមានញាតិមិត្ដប្រុសស្រីទាំងក្មេងទាំងចាស់នាំគ្នាមកឈរមើលត្រៀបត្រា ដោយបានធ្វើការលួងលោមកូនកម្លោះផងដែរ ចំណែកឯនារីជាកូនក្រមុំបានត្រឹមតែអង្គុយ មើលស្វាមីរបស់ខ្លួន យំដេកដួលនៅលើម្ដាយក្មេករបស់នាង។ ម្យ៉ាងវិញទៀតគេមិនដឹងថា ការយំរបស់កូនកម្លោះ នៅក្នុងសេចក្ដីនឹករលឹកដែលត្រូវបែកពីម្ដាយ ឬក៏ក្រោយពីរៀបការរួចមានការខ្លាចប្រពន្ធឬយ៉ាងណាគេមិនទាន់ដឹងច្បាស់នៅឡើយ។

 

ប៉ុន្ដែអ្វីដែលជាពិសេស បើសិនជាមានការនឹករលឹកអ្នកមានគុណ នៅពេលបុណ្យទាន នានាពួកគេក៏អាចធ្វើការទៅលេងសួរសុខទុក្ខអ្នកមានគុណរបស់គេផងដែរ ចុះប្រិយមិត្ដអ្នកមើលហើយគិតយ៉ាងណាដែរចំពោះកូនកម្លោះខាងលើ៕ សូមទស្សនវីដេអូខាងក្រោម៖

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds