គ្នាជាង១០នាក់ ប្រដាប់ដោយដាវ ដេញប្លន់ម៉ូតូគ្រឿងបានសម្រេច នៅខណ្ឌមានជ័យ
ភ្នំពេញ ៖ យុវជន២នាក់ បានរងគ្រោះ បាត់បង់ម៉ូតូមួយគ្រឿង ខណៈជិះម៉ូតូ ត្រូវជនសង្ស័យជាង១០នាក់ ប្រដាប់ដោយដាវ ដេញកាប់ កាលពីវេលា ម៉ោង១១និង៥០នាទីយប់ ថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ត្រង់ចំណុចដីឡូត៍មួយកន្លែង តាម បណ្ដោយផ្លូវសេះស ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះទីមួយ មានឈ្មោះ ប៉ើត ភេទប្រុស អាយុជាង២០ឆ្នាំ ធ្វើការរោងចក្រ និងទី២មានឈ្មោះ លុះ ភេទប្រុស អាយុជាង២០ឆ្នាំរបរជាងទង ស្នាក់នៅជិតកន្លែងកើតហេតុ ជិះម៉ូតូម៉ាកឌ្រីមC125 ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HO-5283 ។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ហើយបានឲ្យជនរងគ្រោះ ទៅដាក់ពាក្យបណ្ដឹង ដើម្បីកំណត់ មុខសញ្ញាជនសង្ស័យ និងស្រាវជ្រាវតាមចាប់យកមកផ្ដន្ទាទោស នៅពេលក្រោយ ៕