ទីបំផុត យាយសួយ ដាច់ចិត្ត ទំលាយរឿងនេះចេញមកហើយ អ្វីដែលគ្រប់គ្នាចង់ដឹងរឿងច្រមុះ ដោយប្រាប់ទំាងញ័រដៃ ថា “ពេលគ្រូពេទ្យវះចេញមក ដឹងថាស្អីគេអត់ នេះ…” (មានវីដេអូ)
មហាជនមិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន យាយសួយ នោះ ដែលជាអ្នកលក់ផលិតផល តាមអនឡាញ ដ៏ល្បីឈ្មោះម្នាក់ ដែលមានថ្វៃមាត់ដ៏ពូកែ មើលលើកណាក៏មិនអាចទប់សំណើចបានដែរ រហូតដល់មានគេយកទៅ Troll ជាញឹកញាប់ថែមទៀតផង។
ហើយពេលកន្លងទៅ យាយសួយ បានធ្វើឲ្យ គ្រប់គ្នាមានភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញមុខមាត់ថ្មីរបស់យាយសួយ ក្រោយកែសម្ផស្សរួច ត្រង់ច្រមុះ ចំណាយអស់ 6800 $ មើលទៅពិតជាប្លែក និងស្អាតជាងមុនឆ្ងាយណាស់ ដល់ថ្នាក់ ស្វាមី យាយសួយ ក៏ភ្ញាក់ដែរ។
ក្រោយមក យាយសួយ ក៏ចាប់ផ្តើមមានបញ្ហាត្រង់ច្រមុះដែលបានកែនេះ ហើយក៏បានដាច់ចិត្តទំលាយប្រាប់កាលពី ថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២២ ថា “ឥឡូវហ្នឹងខ្ញុំមានអារម្មណ៍មួយថាវា រាងអូចៗ លក្ខណៈពេលដែលខែត្រជាក់ ខ្ញុំមានអារម្មណ៍ថារាងចុកៗ ហើយពេលដែលយើងយកដៃ ខ្វេះអាចម៍ច្រមុះយើង វាមានអារម្មណ៍មួយថា នៅកន្លែងហ្នឹងគឺ វាដូចមានអារម្មណ៍ថាដូចអត់ទាន់សះ មានអារម្មណ៍មួយថា ដូចឃើញឆ្អឹងអ៊ីចឹងហ្មង វាអត់ទាន់សះចប់ ខ្ញុំធ្វើបានរយៈពេលចូល ៦ ខែជាងហើយ
ខ្ញុំធ្វើបានរយៈពេល៣ ខែ ខ្ញុំមានអារម្មណ៍ថា វារាងស្រក កាលពីដំបូងវារាងហើម វាឃើញស្អាត ទាល់ពេលបានរយៈពេល ៣ខែ ខ្ញុំចាប់ផ្តើមបាក់ កន្លែងហ្នឹង កាន់តែយូរ កាន់តែផតទៅៗ, បើខ្ញុំ Remove make up ចេញឃើញច្បាស់ហ្មង, ច្រមុះខ្ញុំកាន់តែស្រកទៅៗ អត់ដូចពីមុនទេ…”។
លុះដល់ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២២ យាយសួយ ក៏បានសម្រេចិត្តទៅកែសម្ផស្ស ត្រង់ច្រមុះម្តងទៀត នៅប្រទេសថៃវិញ ហើយមកដល់ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២ យាយសួយ បាន live ប្រាប់រឿងដ៏ភ្ញាក់ផ្អើលមួយ ដែលគ្រប់គ្នាចង់ដឹង ដោយបញ្ជាក់ថា
“ពេលគ្រូពេទ្យវះចេញមក ដឹងថាស្អីគេអត់ នេះជ័រច្រមុះ, ខ្ញុំខ្លួនឯងប្រាប់ថា គេធ្វើមកពីឆ្អឹងជំនីរ ខ្ញុំគិតថាគេហ្នឹងយកឆ្អឹងជំនីរមកធ្វើ ជាឆ្អឹងដើម្បីដាក់ស៊ីលីកូយើង តែការពិតអត់មានឃើញ ឃើញតែជ័រហ្នឹងនៅក្នុងច្រមុះយើង….”។
ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ចាប់ពីនាទី ទី 00:28:00 តទៅ ៖