ឈរលេងផ្អែកបង្កាន់ដៃ តែអកុសលអីធ្លាក់ចូលលូទឹកស្អុយ លង់ស្លាប់

ភ្នំពេញ ៖ បុរសម្នាក់បានលង់ទឹកស្អុយ បណ្ដាលឱ្យស្លាប់ កាលពីវេលា ម៉ោង១០និង៣០នាទីយប់ ថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ ២០២២នៅចំណុចប្រឡាយទឹកស្អុយ ស្ពានបឹងស្រឡាង តាមបណ្ដោយផ្លូវ៣៣៦ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

 

សពជនរងគ្រោះ មានឈ្មោះ ស៊ុយ សុជាតិ ភេទប្រុស អាយុ២១ឆ្នាំ ជាមនុស្សគរ ស្នាក់នៅជិតកន្លែងកើតហេតុ ។

 

 

តាមប្រភព ពីអ្នកលក់ចាប់ហួយ នៅជាប់ប្រឡាយ កន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះដើរចេញពីផ្ទះមករកទិញអីហូប រួចអង្គុយនៅលើ ធុងទឹកករបស់គាត់ ។ ពេលមានភ្ញៀវចូលមកទិញភេសជ្ជៈ ជនរងគ្រោះបានងើបឡើង ឈរផ្អែកបង្គោលប៉ាន់ណូ ជាប់នឹងបង្កាន់ដៃប្រឡាយ ស្រាប់តែរអិលធ្លាក់ចូលទឹកស្អុយ លិចបាត់តែម្ដង ។

 

ប្រជាពលរដ្ឋនិងសាច់ញាតិ ជាមួយសមត្ថកិច្ច ចុះមកជួយនិងរាវរក ក្រែងមានសង្ឃឹម តែរហូតរយៈពេលជិតមួយម៉ោង ទើបប្រទះឃើញសាកសពរួចសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds