ចាំបាច់ត្រូវដឹង! បណ្ណបើកបរផុតកំណត់ អាចបន្តសុពលភាពបាន តែត្រូវមានឯកសារទាំងនេះ
ក្រសួងសាធារណៈការ និង ដឹកជញ្ជូន នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ បានធ្វើការឆ្លើយតប ទៅនឹងសំណួរដែលមានមហាជនសួរច្រើនជាងគេប្រចាំខែមករា ដែលសំណួរនោះសួរថា ៖ តើបណ្ណបើកបរដែលផុតកំណត់ អាចបន្តសុពលភាពបានដែរឬទេ? ត្រូវមានឯកសារអ្វីខ្លះ?
ទាក់ទិនទៅនឹងសំណួរដ៏ចាំបាច់ខាងលើ ក្រសួងសាធារណៈការ និង ដឹកជញ្ជូន បានឆ្លើយតបឱ្យបានដឹងថា បណ្ណបើកបរដែលផុតកំណត់ អាចបន្តសុពលភាពបាន ខណៈឯកសារតម្រូវ សម្រាប់បន្តបណ្ណបើកបររួមមាន៖
– បណ្ណបើកបរដែលត្រូវបន្តសុពលភាព (ច្បាប់ដើម)
– អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
– លិខិតបញ្ជាក់កាយសម្បទា (អាចធ្វើនៅទីតាំងផ្តល់សេវា)
– រូបថតខ្នាត ៤x៦ ផ្ទៃពណ៌ស ចំនួន ៣ សន្លឹក
ដោយឡែក ចំពោះកម្រៃសេវាប្តូរបណ្ណបើកបរ គឺបណ្ណបើកបរប្រភេទ ក តម្លៃ ២០ ០០០ រៀល ឯបណ្ណបើកបរប្រភេទ ខ តម្លៃ ៣០ ០០០ រៀល។ ករណីបណ្ណបើកបរផុតសុពលភាព ចាប់ពី ៣០ ថ្ងៃឡើងទៅ នឹងមានការផាកពិន័យក្នុង ១ ថ្ងៃ ៥០០ រៀល៕