បងប្រុស នាង គន្ធាទម្លាយ រឿងអាថ៏កំបាំង នៅក្នុងទូរទស្សន៏ MY TV ក្នុង កម្មវិធី លោក សុខគា ដែល សូម្បីតែ អ្នកណាក៏ទប់ទឹកភ្នែក មិនជាប់ដែរ ក្រោយដឹងរឿងនោះ…!(មានវីដេអូ)
កាលពីថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២២ គេឃើញ កញ្ញា នាង គន្ធា បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយ មានទំាងសប្បាយ និងទឹកភ្នែក ក្នុងកម្មវិធី «ពីនេះពីនោះជាមួយសុខគា» របស់ ស្ថានីយទូរទស្សន៍ MYTV មើលរួចពិតជាធ្វើឲ្យ គ្រប់គ្នា ស្ទើរមិនអាចទប់ទឹកភ្នែកជាប់ហើយ។
ឆ្លៀតក្នុងឱកាសនោះ គេឃើញ បងប្រុសបង្កើតម្នាក់ទៀត របស់ កញ្ញា នាង គន្ធា ដាច់ចិត្តទំលាយរឿងមួយដែលគ្រប់គ្នាមិនធ្លាប់ ឮពីមុន ដោយប្រាប់ថា
“ខ្ញុំឈ្មោះ នាង ប៊ុនថង ជាបងប្រុសបង្កើត របស់ នាង គន្ធា ពីតូចមកគាត់រស់នៅ ដូចជាខ្វះភាពកក់ក្តៅដែរ ព្រោះអីពុកម៉ែ ទៅធ្វើការឆ្ងាយ អ៊ីចឹង គាត់រស់នៅតែឯង ខ្ញុំធ្វើការនៅភ្នំពេញ ហើយ គន្ធ ធ្វើការនៅឆ្ងាយដែរ នៅប៉ៃលិន ដល់គាត់នៅផ្ទះផង នៅរៀនផង ដាំបាយ ដាំអីហូបខ្លួនឯង”។
បងប្រុស ទី២ របស់កញ្ញា នាង គន្ធា រូបនេះបន្តទៀត ទំាងអួលដើម.ក ថា “ពេលហ្នឹងខ្ញុំធ្វើ សន្តិសុខ បង ប្រាក់ខែបាន ១៥០ ដុល្លារ ពេលហ្នឹង សម្រាប់ទុកផ្គត់ផ្គង់ឲ្យគាត់ចេញចូលប្រឡង ព្រោះគាត់ពេលហ្នឹងមមាញឹកខ្លាំង ហើយត្រូវការលុយ ពេលខ្លះខ្ញុំអត់ទាន់បើកប្រាក់ខែ អត់លុយ ហើយគាត់ដល់ថ្ងៃត្រូវទៅថត ពេលហ្នឹងមកតាមផ្លូវដូចជាអស់លុយទៀត ខ្ញុំត្រូវផ្ញើលុយឲ្យគាត់តាមផ្លូវ, ខ្ញុំខ្ចីចិញ្ចៀនគេយកទៅបញ្ចាំ 50 ដុល្លារ យកលុយឲ្យប្អូនទៅប្រឡង ដល់ពេលបើកប្រាក់ខែមកបានខ្ញុំទៅលោះចិញ្ចៀនឲ្យគេវិញ”។
នាង ប៊ុនថង បន្តទំាងរលីងរលោងទឹកភ្នែក ថា “អនុស្សាវរីយ៍ដែលខ្ញុំចាំមិនភ្លេច ពេលហ្នឹងគឺ ជិតដល់ម៉ោងថត ហេវបាយ ប្អូនខ្ញុំកាលហ្នឹងដូចជាហូបបាយ ឬហូបគុយទាវ តែខ្ញុំហូបបង្អែម លុយមានតិចពេលហ្នឹង បើហូបបាយទំាងអស់គ្នាយើងខ្វះខាតលុយធ្វើដំណើរមកវិញ ជិះម៉ូតូឌុបមកវិញ អ៊ីចឹងខ្ញុំសុខចិត្តហូបបង្អែម ដូចជាមួយចាន 1500 រៀល ហើយប្អូនក៏សួរខ្ញុំ ម៉េចអត់ហូបបាយ
ខ្ញុំប្រាប់ថា បងអត់ហេវទេ ចង់ហូបបង្អែម អ៊ីចឹងក៏ឲ្យប្អូនទំាងពីរ ហូបបាយ បាយ គុយទាវ ១ចាន 4000រៀល ឲ្យប្អូនហូបដើម្បីយកកំលាំងថតពេលយប់ហ្នឹង ខ្ញុំសុខចិត្តហូបបង្អែម ហើយយើងត្រៀមលុយខ្លះដើម្បីជិះម៉ូតូឌុបមកវិញ…”។
មើលចប់ធ្វើឲ្យ គ្រប់គ្នាសម្តែងអារម្មណ៍ទំាងនេះចេញមកថា ៖ មើលហើយហូរទឹកភ្នែកដោយមិនដឹងខ្លួន, មើលហើយ យំដោយមិនដឹងខ្លួន អំពីទឹកចិត្តបងប្រុស ដែលធ្វើគ្រប់យ៉ាងដើម្បីប្អូន, ស្រណោះណាស់។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដែអូដ៏រំជួលអារម្មណ៍ខាងក្រោមនេះ ទំាងអស់គ្នា ៖