ចូលរួមរំលែកទុក្ខផង!! សោកស្ដាយណាស់ មុននេះបន្ដិច តន្ត្រីករ Reno ទទួលមរណភាពហើយ!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីយប់ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ មហាជនអ្នកគាំទ្រវិស័យសិល្បៈ ជាពិសេសសិល្បករ-ការិនី ជាច្រើន មានការតក់ស្លុត និង សោកស្តាយយ៉ាងខ្លាំងក្រោយពីមានការបង្ហោះសារព្រោងព្រាតចូលរួមរំលែកទុក្ខដល់តន្ត្រីករល្បីឈ្មោះផ្នែក Guitar bass លោក Reno។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងការបង្ហោះសាររំលែកទុក្ខនៃការចាកចេញរបស់លោក Reno នេះ ដែរ ក៏ព្រោះតែលោកបាននៅសល់ត្រឹមដង្ហើមចុងក្រោយនៅលើគ្រែពេទ្យ ដោយមិនអាចនិយាយ និង រូបកាយស្គមស្គាំង ក្រោយពីសម្រាកព្យាបាលជំងឺអស់មួយរយៈមក ហើយគ្រូពេទ្យបានប្រាប់ទៅក្រុមគ្រួសារថាគ្មានសង្ឃឹមនោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនៅព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ « Numpav Jean» ត្រូវជាបងប្អូនរបស់លោក Reno បានឱ្យដឹងថា គ្រួសាររបស់លោកមិនទាន់ប្រកាសថាលោកស្លាប់ និង បញ្ជូនលោកចេញពីមន្ទីរពេទ្យនៅឡើយទេ ក៏ព្រោះតែស្ថានភាពប៉ុន្មានចំណុចដូចជា ពេលបងប្អូនហៅឈ្មោះលោក Reno នៅស្រក់ទឹកភ្នែកហើយងាកក្បាលនៅឡើយ ដូច្នេះគ្រួសារខ្ញុំចង់ទុកគាត់ដើម្បីតាមដានមួយថ្ងៃទៀតក្រែងលោស្ថានភាព និង សង្ឃឹមថាអភិនិហានឹងមានពិត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែយ៉ាងណា វិនាទីចុងក្រោយលោក Reno នៅតែត្រូវបានមច្ចុរាជកំណាច ឆក់យកជីវិតរបស់លោកទាំងវ័យក្មេក ចាកចោលបងប្អូន ក្រុមគ្រួសារ មិត្តភក្តិ និង មនុស្សជាទីស្រឡាញ់ហើយ នៅថ្ងៃ ១០ ខែកុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង១១ ព្រឹក ដោយសារមានជំងឺ របេងកូនកណ្តុរដំណាក់កាលធ្ងន់ធ្ងរ និង ជំងឺទឹកដក់ក្នុងសួត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការចាកចេញទៅគ្មានថ្ងៃត្រលប់របស់តន្ត្រីករល្បីឈ្មោះមួយរូបនេះ បានធ្វើឱ្យមហាជន និង សិល្បករ-ការិនីជាច្រើនមានការសោកស្តាយយ៉ាងខ្លាំង ក៏ព្រោះតែ វាហាក់លឿនពេកដោយលោកមានវ័យប្រមាណទើបតែ ៣០ ឆ្នាំ ប៉ុណ្ណោះ។ លើសពីនោះ កាលលោកនៅមានជីវិត លោកគឺជាបុគ្គលមួយរូបដែលមានគុណធម៌ដ៏ប្រសើរចំពោះមនុស្សគ្រប់គ្នា៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds